មេព្រៃខេត្តស្ទឹងត្រែងបញ្ចេញស្នាដៃបង្ក្រាបរថយន្តដឹកឈើពេញប្រៀបបាន១គ្រឿង

ខេត្តស្ទឹងត្រែងៈ រថយន្តបាលែន សេរីទំនើបរបស់ក្រុមឈ្មួញ ដែលដឹកជញ្ចូនឈើប្រណីតពេញប្រៀបចេញពីស្រុកសៀមប៉ាង១គ្រឿងត្រូវកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តបញ្ចេញស្នាដៃចុះបង្ក្រាបខណៈដឹកជញ្ជូនកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃ២០កក្កដា២០១៧ស្ថិតក្នុងចំនុចមុខវត្តគីឡូលេខ៨សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

មន្រ្តីជំនាញរដ្ឋបាលព្រៃឈើអោយដឹងថា រថយន្តដឹកឈើប្រណីតខាងលើនោះបានដឹកឈើប្រណិតចេញពីស្រុកសៀមប៉ាងហើយត្រូវបានក្រុមភ្នាក់ងារសំងាត់របស់លោកបោះដៃមកអោយដើម្បីស្ទាក់ចាប់និងបង្ក្រាបរថយន្តដឹកឈើនោះតែម្តង។លោកថាក្រោយការស្ទាក់ចាប់បានលោកមិនឃាត់ខ្លួនមនុស្សទេដោយតៃកុងរថយន្តបានគេចខ្លួនចេញពីរថយន្តភ្លាមៗផងដែរនៅខណៈពេលស្ទាក់ចាប់បាន។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបន្តថានៅលើឈើប្រណិតដែលបានដករហូតគេឃើញមានសញ្ញាសម្គាល់ដាក់ជាលេខ888ដើម្បីបញ្ចាក់អំពីម្ចាស់ឈើតែលោកមិនបានដឹងថាម្ចាស់ឈើជានរណានោះទេ។លោកថាឈើប្រណិតនោះជាប្រភេទធ្នង់មានមុខកាត់១០cm៤ជ្រុងឡើងទៅប្រវែង៤តឹកឡើង។ហើយឈើមានចំនួនសរុបស្មើនិងប៉ុន្មានមែត្រគូបនិងប៉ុន្មានគីឡូក្រាមនៅឡើយទេ។

ប្រភពអោយដឹងថាឈើប្រណិតដែលដាក់ក្នុងរថយន្តប្រភេទសេរីបាលែនខាងលើប្រហែលអាចមានទម្ងន់រហូតដល់ទៅ២តោនឯណោះ។

ឈើទាំងឈើទាំងរថយន្តសម្រាប់បម្រើការដឹកជញ្ជូនឈើប្រណិតត្រូវបានកម្លាំងជំនាញនាំយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើរួចហើយផងដែរ។

គួរបញ្ចាក់ផងដែរថារថយន្តសាំយ៉ុងដឹកឈើក្តារនិងសសរនៅខេត្តស្ទឹងត្រែងនេះជារៀងរាល់យប់ត្រូវគេសង្គេតឃើញដឹកដង្ហែគ្នាដូចដង្ហែគណះប្រតិភូមិនក្រោមពី២០គ្រឿងនោះទេក្នុងស្រុកថាឡាបរិវ៉ាត់និងក្នងទឹកដីសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងចេញទៅខេត្តគោលដៅយ៉ាងរលូនមិនមានជំនាញឬសមត្ថកិច្ចណាមួយចុះទប់ស្កាត់ឡើយ៕ ឡុងកាន់សំនៀង

Loading...