មេព្រៃចាប់គោយន្ត ដឹកឈើប្រណីតរបស់ឈ្មោះ ធី នៅស្រុកអូរជុំ ទាំងទើសទាល់

ខេត្តរតនគិរី ៖ ព្រឹក​ព្រ​លឹម​ថ្ងៃ​ទី​១៤ ខែ​តុ​លា ឆ្នាំ​២០​១៥ គោ​យន្ត​កែ​ច្នៃ​ចំ​ណុះ ២​តោន ដឹក​ឈើ​ប្រ​ណិត​ពេញ​ប្រៀប បាន​ខូច​នៅ​លើ​កំ​ណាត់​ ផ្លូវជា​តិ​៧៨A ក្បែរ​ច្រ​មុះអធិ​ការ​ដ្ឋាន នគរ​បាល​ស្រុក​អូរជុំ និង​ផ្នែករ​ដ្ឋ​បាល ស្រុក​អូរជុំ ទើប​មេ​ព្រៃ​ផ្នែកបង្ខំចិត្តបង្ក្រាប ហើយក្រុមអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានរង់ចាំមើល ព្រោះតែម្ចាស់គោយន្ត ត្រូវជាប្រពន្ធ មេឈ្មួញរកស៊ីឈ្មោះ ធី បាននិយាយប្រាប់ អ្នកកាសែតថា ប្តីគាត់ប្រាប់គេគ្រប់គ្នា ហើយបានរត់ការបង់ផ្លូវ ដល់សមត្ថកិច្ចអស់ហើយ ឥឡូវចេញមក គោយន្តខូច តើមកចាប់យ៉ាងម៉េច ?

បើតាមអង្កេត ក្នុងគោយន្តច្នៃ ប្រព្រឹត្តបទល្មើសនោះ គឺឈ្មួញបានប្រើរូបភាព ដឹកឈើក្តារសន្លឹកពីខាងលើ ហើយឈើប្រណិតធ្នង់ដាក់ក្រោម ហើយបើគោយន្តខាងលើ មិនបានដាច់កាឡេ ខូចតាមផ្លូវទេនោះ គេដឹងថា សមត្ថកិច្ចរួមមាន នគរបាលស្រុក នគរបាលសេដ្ឋកិច្ចខេត្ត និងជំនាញ រដ្ឋបាលព្រៃឈើផ្នែកអូរជុំ ស៊ើមមាត់គ្រប់គ្នា មិនបង្ខំចិត្តបង្ក្រាប ទាំងទើសទាល់ នោះឡើយ។ សូមបញ្ជាក់ថា គោយន្តមេឈ្មួញឈ្មោះ ធី ខាងលើនេះ បានប្រព្រឹត្តបទល្មើស ដឹកជញ្ជូនឈើយ៉ាងសកម្ម យូរឆ្នាំមកហើយ មិនដែលមាននរណា ហ៊ានក្អកនោះទេ។

កាលពីឆ្នាំមុន គោយន្តដឹកឈើខាងលើ ក៍ធ្លាប់ដឹកឈើ ដាច់ក្រឡេកង់មុខ ម្តងរួចមកហើយ ដែលកាលនោះមេព្រៃ និងនគរបាលសេដ្ឋកិច្ចខេត្ត បានរឹបអូសតែឈើ មិនបានយកគោយន្តច្នៃនោះទេ ព្រោះស្ថានភាពផ្លូវលំបាកពេក ហើយក្នុងព្រៃទៀតផង។ តែនៅថ្ងៃទី១៤ ខែតុលា គោយន្តដដែលនេះ បានដឹកឈើដូចសព្វមួយដង ស្រាប់តែមកដាច់កាឡេ នៅក្បែច្រមុះមូលដ្ឋាន សមត្ថកិច្ចតែម្តង ទើបនាំគ្នាបង្ក្រាប ទាំងទើសទាល់៕

W@t-1610 W@t-16101 W@t-16102

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *