មេព្រៃទើបតែភ្ញាក់ផ្អើល ខណ:មានរថយន្តហុីយ៉ាន់ដាយ១គ្រឿងដឹកឈើល្មើសពេញ បណ្តាលឲ្យបាក់ស្ពាន

ខេត្តកំពត៖ មេព្រៃទើបតែភ្ញាក់ផ្អើល ខណ:មានរថយន្តហុីយ៉ាន់ដាយ១គ្រឿងដឹកឈើល្មើសពេញ បណ្តាលឲ្យបាក់ស្ពាន នៅម៉ោងជិត១ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចស្ពានដែកស្ទឹងកោះស្លា ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

រថយន្តដែលដឹកឈើល្មើសច្បាប់ ដែលបណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហុីយ៉ានដាយ ចំណុះ៨តោណ ពាកស្លាកលេខ ភ្នំពេញ 3B-5745។

មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើល្មើស ប្រមាណ ១៥ម៉ែត្រគីប ជាប្រភេទឈើធ្ងង់ សុក្រម និង ឈើម្រេញ ។ រថយន្តដឹកឈើនេះ លួចដឹកជញ្ជូនឈើចេញពីប្រភព នៃទឹកដីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឆ្ពោះទៅព្រំដែនវៀតណាម នៃខេត្តកំពត។

តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កម្លាំងនៃស្ថាប័នពាក់ព័ន្ធ ដែលដឹកនាំដោយ លោកសុឹម វុទ្ធា អភិបាលរងខេត្ត និងសម្រួលនីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានចុះមកដល់គោលដៅ បញ្ជាឲ្យដឹកជញ្ជូនឈើល្មើសទាំងអស់នេះ និងរកវិធីនាំយករថយន្តល្មើស ទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើកំពត និងឈានទៅស្រាវជ្រាវរកជនល្មើសដែលពាក់ព័ន្ធក្នុងករណីនេះ ដើម្បីប្រឈមចំពោះច្បាប់មកចាត់ការតាមច្បាប់ ៕

Loading...