មេព្រៃ​សណ្ដាន់ចាប់​ឡាន​ដឹកឈើ បាន​មួយ​ដង្ហើម​ចង្រឹត ដោះលែង​ទៅវិញ​យ៉ាង​រំភើយ​

​ខេត្តក្រចេះ ៖ នាយ​​សង្កាត់​រដ្ឋបា​ល​​ព្រៃ​ឈើ​​ស​ណ្ដាន់ រង​កា​ររិះ​គន់​​ពី​​ប្រ​ជា​ពល​រដ្ឋ និង​​សម​ត្ថ​កិច្ច ដែល​​ឈ​រជើង​​នៅ​ក្បែរ​នោះ ទាក់​ទិន​​ករ​ណី ឃាត់​​រថយ​ន្ដ​​ដឹក​ឈើ ទុក​​រយះ​ពេល​​ជិត ២​​ម៉ោង រួច​​ដោះ​លែង​​វិញ ប្រ​ហែល​ជា មាន​ការ​បង់​​លុយ ជា​​ថ្នូ​រនិង​ការដោះលែង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្លូវបំបែក​សណ្ដាន់ ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ​។

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ពួកគាត់​ឃើញ​សមត្ថកិច្ច នាំយក​រថយន្ដ ម៉ាក​សាំ​យ៉ុង ពណ៍​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AE០៣៥៥ ដឹកឈើ​កន្លះ​ឡាន ឃាត់ទុក​នៅ​ថ្នាល បណ្ដុះ​កូនឈើ សណ្ដាន់ តាំងពី​ម៉ោង ៨​និង​៣០ នាទី រហូតដល់​ម៉ោង ១០​និង​៣០ នាទី ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ទើប​ដោះលែង​វិញ​។ ពួកគាត់​ធ្វើកា​រិះគន់ថា មេព្រៃ​គិតតែ ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ចាប់បាន​ដោះលែង​វិញ មិន​ធ្វើការ​ផាកពិន័យ ឲ្យ​បាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​បាត់​ថវិកា បង់​ចូល​រដ្ឋ​។

​ប្រភព​ខ្លះទៀត បាន​រិះគន់ថា មេព្រៃ​ខេត្តក្រចេះ ចាប់​ឡាន​ដឹកឈើ​ហើយ ចរចា​ដោះលែង​វិញ មិន​ថា​សង្កាត់រដ្ឋបាល​ព្រៃ សណ្តាន់​នោះទេ សូម្បីតែ​ផ្នែក រដ្ឋបាល​ព្រៃឈើ​ក្រចេះ ក៍​ដូច្នេះ​ដែរ ជាក់ស្ដែង​កាលពី​ល្ងាច ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៥ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឃាត់​ក្បូន​អូស​បង្កប់​ឈើ ទុក​មួយថ្ងៃ​មួយ​យប់ រួច​ដោះលែង​វិញ យ៉ាង​រំភើយ សូម​ថ្នាក់លើ ជួយ​ពិនិត្យមើល ឡើងវិញ​ផង​៕

W@t-190911 W@t-190912

Loading...

Leave a Reply

Your email address will not be published. Required fields are marked *