មេព្រៃ និងសមត្ថកិច្ចចម្រុះ ជួយមើលផ្លូវឲ្យឈ្មួញដ៏ល្បី ឈ្មោះ ស្រីលីន ដឹកឈើឆ្លងកាត់ ស្រុកកែវសីម៉ា មួយយប់ ៥ទៅ ១០គ្រឿង

ខេត្តមណ្ឌលគិរី ៖ ឈ្មួញឈើដ៏ល្បី ឈ្មោះ ស្រីលីន ត្រូវបានសមត្ថកិច្ច គ្រប់ជំនាញ ពិសេសមន្ត្រី ផ្នែករដ្ឋបាលព្រៃឈើ ផ្នែកស្រុកកែវសីមា ជួយសម្រួលមើលផ្លូវឲ្យ ខ្លាចសមត្ថកិច្ចផ្សេងមកពីក្រៅ រំខានដល់ការដឹកឈើខុសច្បាប់ ទាំងយប់ទាំង ថ្ងៃ អត់ហ៊ានបង្ក្រាប ព្រោះប៉ះឆ្នាំងបាយ របស់ពួកគេ។ ពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវ ទៅសាលាស្រុកចាស់ និយាយថា ក្បួនឡានដឹកឈើ កំពុងសំរុកដឹកចេញ យ៉ាងគគ្រឹកគគ្រេងតាមផ្លូវមកពី (សាលាស្រុកចាស់)ឃុំស្រះព្រះ ស្រុកកែវសីមា ដោយមួយថ្ងៃៗ មានឡានដឹកឈើ ពេលយប់ចាប់ពី ៥ទៅ១០ គ្រឿង មិនដែលឃើញមន្ត្រីជំនាញ ចាប់បង្ក្រាបឡើយ។
គ្រាន់តែឮគេនិយាយាតៗគ្នាថា ក្បួនដឹកឈើរបស់ឈ្មោះ លីន គ្មានអ្នកណាហ៊ានចាប់ទេ ព្រោះគេរត់ផ្លូវនេះ ផ្ដាច់មុខហើយ បង់អោយមេព្រៃអភិរក្ស លោក មាគ វុឌ្ឍី នឹងលោក រឿង សុផាត មេព្រៃផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា ប៉ូលិសសេដ្ឋកិច្ច សុទ្ធសឹងជាអ្នកទទួលបាន លុយខែលុយថ្ងៃជាច្រើន ក្រាស់ក្រែលទាំងអស់។ សមត្ថកិច្ចទាំងនោះ ថែមទាំងបញ្ឈរថយន្ត រៀងរាល់យប់ នៅតាមដងផ្លូវ ចាំជួយមើលផ្លូវអោយ ស្រីលីន ក្រែងមានសមត្ថកិច្ច មកពីក្រៅស្រុករំខានទៀតផង ហើយបច្ចុប្បន្នស្រី លីន កំពុងប្រមូលឈើ ពីសាលាស្រុកចាស់ ពីភូមិកាទី មកលក់អោយ មន្ត្រីប៉ូលិសម្នាក់ ឈ្មោះ កំសៀវ វ៉េត មេប៉ុស្តិ៍ ច្រករបៀងង៉ាំបាវ៉េ។
ពួកគាត់បានបន្តថា បច្ចុប្បន្នគេឃើញមានក្រុមឈ្មួញ រកស៊ីឈើក្រៅពី ស្រីលីន ដែរ តែការរកស៊ីមិនបានយូរអង្វែង ដូចស្រី លីន ទេ ព្រោះពួកនោះច្រើនតែ លួចដឹកមិនប្រាប់ សមត្ថកិច្ចជំនាញទាំងនោះ ជាក់ស្ដែង កាលពីថ្ងទី ២៤-២៥ ខែតុលា ឆ្នាំ២០១៥ ពីរថ្ងៃជាប់គ្នា សមត្ថកិច្ចចាប់បង្ក្រាបបានឡាន ស៊េរីទំនើបដឹកឈើប្រណិត របស់មន្ត្រីយោធាឈ្មោះ ផា ២គ្រឿងចូលផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា យកស្នាដៃព្រោះភ្លេចប្រាប់ និងមិនបានបង់លុយ។ នាពេលបច្ចុប្បន្ន នៅស្រុកកែវសីមា កំពុងកើតមាន បទល្មើសព្រៃឈើ យ៉ាងពេញបន្ទុក ស្របពេលដែល អាជ្ញាធរស្រុកនេះថា គ្មាន។
ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវជាតិលេខ៧៦ ពិសេសម្តុំផ្សារស្រុកកែវសីមា ដែលជាទីប្រជុំជន មួយដ៏ភ័យខ្លាច ស្ទើរតែមិនហ៊ានធ្វើដំណើរឆ្លង់ផ្លូវ ដោយសាររថយន្តដឹកឈើ បើកលឿនៗពេក ហើយពេលកន្លងមកថ្មីៗ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករដោយរថយន្តដឹកឈើផងដែរ។ យ៉ាងណាក៏ដោយ ប្រធានគំរោង តំបន់អភិរក្សជីវៈចំរុះ លោក មាគ វុឌ្ឍី ធ្លាប់និយាយថា បទល្មើសព្រៃឈើ មិនមានច្រើនដូចមុនទេ នៅសល់តែក្រុមញៀនថ្នាំ ពិបាកធ្វើការបង្ក្រាបណាស់ ដោយលោកបញ្ជាក់ថា ចំពោះបទល្មើស ចេញពីស្រុកចាស់ សុំអោយពួកគាត់ រាយការណ៍ឲ្យបាន ទាន់ពេលវេលា លោកនឹងចាត់ការ ៕

12180068_929244530498540_1864487123_n

12182292_929244527165207_832212971_n

12188595_929244510498542_389965659_n (1)

W@t-271024

Loading...

Leave a Reply

Your email address will not be published. Required fields are marked *