មេយោធាខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី​ ជឹម ប៊ុន​អាន បញ្ជាកូនចៅឲ្យចាប់ចងដៃជើង និងធ្វើទារុណកម្មលើកូនទាហ៊ានម្នាក់ ដល់់ថ្នាក់ដេកពេទ្យ

ខេត្តបន្ទាយមានជ័យ៖ កាលពីពេលថ្មីៗនេះ មានករណីមួយទើបបានបែកធ្លាយគឺករណីលោកឧត្តមសេនីយ៍ត្រី​ ជឹម ប៊ុន​អាន​ មេបញ្ជាការប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកូនចៅរបស់ខ្លួនចាប់ចងដៃជើង និងធ្វើទារុណកម្មទៅលើទាហ៊ានរបស់ខ្លួនមាន ឈ្មោះ​ លាង ភាព​ ពាក់ស័ក្តិ២ដោយចងដៃចងជើងគាត់ នឹងបង្គោលដងទង់ជាតិ​ ពីម៉ោង១០នឹង០០នាទីយប់ រហូតដល់ម៉ោង៥ភ្លឺ កាលពីយប់ថ្ងៃទី៦ កញ្ញា​ ២០២០​ ទើបស្រាយចំណងវិញ។

ហើយរឿងនេះ ទើបត្រូវបានបែកធ្លាយនៅថ្ងៃ១០ កញ្ញា ឆ្នាំ២០២០ ម្សិលមិញ ដោយជនរងគ្រោះទើបទម្លាយរឿងចេញ។

បើតាមជនរងឈ្មោះលាង ភាព ឋាន្តរសក្តិអនុសេនីយ៍ទោមេបញ្ជាការរងកងអនុសេនាធំលេខ 2 វរសេនាតូចលេខ 1 តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅយប់ថ្ងៃអាទិត្យទី៦ កញ្ញា​ ២០២០​ នៅ វេលាម៉ោង​១០នឹង០០នាទីយប់ នៅបន្ទាយប្រតិបត្តិការសឹករងខេត្ត គឺរូបគាត់បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ជាមួយលោក កែម​ វុទ្ឋី​ ហៅធី ដែលមានឋានៈត្រឹមជានាយសំណង់ប៉ុន្តែមិនបានដល់ទៅវ៉ៃតប់គ្នានោះទេ។

ជនរងគ្រោះបានបន្តទៀតថា​ រូបគាត់នៅមិនអស់ចិត្ត តើទោសគាត់ជាទោសបទឧក្រិដ្ឋ ឫ យ៉ាងណា​ គ្រាន់តែឈ្លោះប្រកែកគ្នាសោះ ដល់ថ្នាក់ចងដៃ ចងជើង​ គាត់នឹងដងទងជាតិ តាំងពីម៉ោង១០យប់ រហូតដល់ម៉ោង៥ភ្លឺ ទើបស្រាយចំណងគាត់។ ហើយពេលនេះ កំពុងប៉ះពាល់ដល់សុខភាព ដោយពេលនេះលោកកំពុងសម្រាកនៅមន្ទីរពេទ្យ​ រយៈពេលបីថ្ងៃមកហើយ។ ជាចុងក្រោយ​ លោក លាង​ ភាព ​បានសំណូមពរ​ សូមឲ្យមេៗ សូមកុំអនុវត្តន៍វិន័យបែបនេះតទៅទៀត។ បើធ្វើលើកងកម្លាំងបើធ្វើបែបនេះ មានបាក់ស្មារតី ក្នុងការបំរើការងារ​ ជាមួយមេជាមិនខាន។

បើតាមប្រភពព័ត៌មានពីប្រពន្ធរបស់លោក លាង ភាព បានអោយសារព័ត៌មានយើងដឹងថាមុនដំបូងប្តីគាត់បានចេញទៅក្រៅហើយក៏បានហូបស្រាតែបន្តិចទេរួចក៏ចូលកន្លែងវិញដើម្បីសម្រាកតែពេលនោះគាត់ក៏ត្រូវបានគេដាក់ពិន័យគាត់អោយលូនក្រាបរួចហើយភ្លាមនោះក៏ស្រាប់តែមានកូនទាហានម្នាក់ទៀតបានមកដល់ហើយប្តីរបស់គាត់ក៏បានប្រាប់ថាកុំស្រែកឡូឡាពេកប្រយ័ត្នត្រូវមេដាក់ពិន័យដូចគាត់ទៀតភ្លាមនោះទាហានម្នាក់នោះក៏បានស្រែកឡូឡាខឹងសំបារមកលើប្តីរបស់គាត់តែមិនដល់ថ្នាក់វាយតប់គ្នានោះទេគ្រាន់តែឈ្លោះប្រកែកគ្នាបន្តិចបន្តួចសោះក៏ស្រាប់តែមេទាហានបានអោយកូនចៅមកចាប់ចង់ប្តីគាត់ជាប់នឹងដងទង់ជាតិចាប់ពីម៉ោង១០យប់រហូតដល់ម៉ោង៥ព្រឹកតែម្តងដោយភាគីម្ខាងទៀតមិនត្រូវបានដាក់ពិន័យទេ ទង្វើបែបនេះហាក់បីដូចជាអយុត្តិធម៌ណាស់សម្រាប់ប្តីគាត់ហើយមិនគួរណាធ្វើទារុណកម្មប្តីគាត់ដល់ថ្នាក់នេះសោះដែលប្តីរបស់គាត់កំពុងតែមានជំងឺលើសឈាមផង។

បើតាមប្រភពព័ត៌មានពីមន្ត្រីយោធាម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះក៏បានប្រាប់ដល់សារព័ត៌មានយើងថា សម្រាប់រូបគាត់វិញក៏ហួសចិត្តដែរដែលធ្វើទារុណកម្មប្រហែល(អ៊ីឃ្លែរ)ដែរហើយម្យ៉ាងវិញទៀតគឺមិនទាន់ដល់ពេលវេលានិងចូលថ្នាក់រៀនផងបែជាមានពិន័យបែបនេះទៅហើយ។ គាត់បានបន្តទៀតថាមានទាហានម្នាក់ទៀតគ្រាន់តែមេបានប្រគល់អំណាចអោយមើលការខុសត្រូវ សិក្ខាកាមដែលមករៀនហាក់បីដូចជាខ្លួនអស្ចារ្យណាស់មើលទៅមានតែឯងអញ្ចឹង។

ទាក់ទងព័ត៌មានខាងលើ សារព័ត៌មានយើងពុំអាចរកការបំភ្លឺពី លោកឧត្តមសេនីយ៍ត្រី​ ជឹម​ ប៊ុន​ អាន ​ មេបញ្ជាការប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានទេ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីសួររឿងដាក់ពិន័យដូចខាងលើ តើជាច្បាប់កងទ័ព ឬ?លោកឧត្តមសេនីយ៍ត្រី ធ្វើតាមចិត្តនឹកឃើញ បើចោលួច ឬ ឆក់ប្លន់ ក៏ច្បាប់ហាមមិនអោយធ្វើទារុណកម្មផង ចុះនេះ ករណីនេះហេតុអ្វីក៏ធ្វើដល់ថ្នាក់នេះ?។

សូមសំណូមពរដល់លោកមេបញ្ជាការកងទ័ពជើងគោកសូមមេត្តាចុះស្រាវជ្រាវជុំវិញករណីនេះផងទានដើម្បីរកយុត្តិធម៌ជូនលោកអនុសេនីយ៍ទោ លាងភាពផង៕

Loading...