មេរៀនអប់រំចិត្ត ដែលយើងគួរចងចាំ ដើម្បីអោយយើងចេះស្រឡាញ់ និងផ្តល់តំលៃឲ្យខ្លួនឯង

អ្នកណាក៏ចង់មានសេចក្តីស្រឡាញ់ និងចង់ឲ្យគេស្រឡាញ់អាណិតដែរ។ ប៉ុន្តែដើម្បីអាចទទួលវាបាន ជាដំបូងយើងត្រូវចាប់ផ្តើមពីខ្លួនឯងសិន។ រៀនស្រឡាញ់ខ្លួនឯងមិនពិបាកទេ ហើយខាងក្រោមជាការអប់រំផ្លូវចិត្តដែលយើងគួរតែចងចាំដើម្បីឲ្យខ្លួនឯងចេះស្រឡាញ់ និងផ្តល់តំលៃឲ្យខ្លួនឯង។
– ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដ៏ទៃ មនុស្សទទួលបានភាពជោគជ័យតាមបែបផែនផ្សេងៗគ្នា។
– គេបង្អាប់ថាអ្នកធាត់ ប៉ុន្តែអ្នកមិនធាត់ខ្លាំងដល់ម្លឹងទេ។
– ការហាត់ប្រាណមិនមែនមានប្រយោជន៏តែរាងកាយទេ ប៉ុន្តែទាំងចិត្ត និងគំនិត។
– វាជារឿងសំខាន់ដែលអ្នកគួរតែធ្វើនូវអ្វីដែលអ្នកអាចធ្វើបានល្អ។
– គួរតែចំណាយពេលឲ្យបានច្រើនជាមួយមិត្តភ័ក្ត ប៉ុន្តែក៏ត្រូវឆ្លៀតពេលសំរាប់ខ្លួនឯងខ្លះផង។
– តើអ្នកចង់អានសៀវភៅមួយនឹងយូរប៉ុណ្ណាហើយ? ប៉ុន្តែ គ្មានពេលអាន? គ្រាន់តែបើកវា ហើយចាប់ផ្តើមអានទៅចប់បាត់ទៅហើយ។
– ចំណាយពេលវេលានៅខាងក្រៅ មិនចាំបាច់មានគ្នា តែម្នាក់ឯងក៏បាន។
– ថតរូបឲ្យបានច្រើន បើសិនជាអាច ជ្រើសរូបដែលអ្នកពេញចិត្តជាងគេផ្តិតវាចេញមកខ្លះក៏ល្អដែរ។
– មនុស្សដែលចូលចិត្តនិយាយដើមកុំខ្វល់ពីគេអី មនុស្សបែបនេះគ្មានអ្នកណាល្អជាងខ្លួនទេ។
– ទាក់ទងជាមួយមិត្តភ័ក្តចាស់ៗឡើងវិញ គ្រាន់តែឆាតលេងជាមួយគ្នាមិនទាន់គ្រប់គ្រាន់ទេ គួរតែឆ្លៀតពេលជួបគ្នា រំលឺករឿងកាលនៅរៀនទើបសប្បាយ។
– ពេលខ្លះត្រូវបង្ហាញពីអារម្មណ៏ក៏បង្ហាញទៅ គួរតែបង្ហាញពីអារម្មណ៏ពិតខ្លះៗចំពោះអ្នកដែលខ្លួនស្រឡាញ់ ជាពិសេសក្រុមគ្រួសារសាច់ញាត្តិ។
– ដើម្បីឲ្យមានសុខភាពល្អ មិនគួរមើលរំលងវីតាមីន ឬសារធាតុបំប៉នឡើយ។
– មើលថែរខ្លួនឯង។
– សកម្ម និងគួរតែលេងកីឡាណាមួយ ឬធ្វើអ្វីមួយដែលជាចំណង់ចំណូលចិត្តរបស់អ្នកដូចជារៀនលេងហ្គីតា បាល់បោះ បាល់ទះ អីជាដើម។
– សន្សំលុយដើម្បីធ្វើទេសចរណ៏ គួរតែឆ្លៀតពេលស្គាល់ពិភពលោកខ្លះ បើមិនបានឆ្ងាយៗក៏បានជិតៗដែរ។
– ច្រៀង ​រាំ សើចឲ្យបានញឹកញាប់។
– ធ្វើអំពើរល្អចំពោះអ្នកដ៏ទៃ ដោយមិនរំពឹងអ្វីពីគេវិញ។
– បើកចិត្តឲ្យទូលាយ ទោះជាយ៉ាងណាត្រូវប្រយ័ត្នកុំឲ្យគេប្រើប្រាស់បាន។
– កុំលំអៀង ព្រោះគ្រប់យ៉ាងនៅលើលោកសុទ្ធតែមិនទៀងទាត់។
– ត្រូវចាំថាយើងមិនអាចជាចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់គ្នាទេ យើងត្រូវតែយល់ និងទទួលស្គាល់ អ្វីដែលសំខាន់គឺស្រឡាញ់ខ្លួនឯង៕

Loading...