មេ​ឈ្មួញ ហ៊​ន ផានី បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រលូន​

ប្រ​ភ​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា ទោះបី​កន្លងមក​មេ​ឈ្មួញ ហ៊​ន ផានី មាន​សំណុំរឿង​ក្នុង​សាលាដំបូង​ខេត្តពោធិ៍សាត់ យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល​។ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ លោក សួស សុ​ផានិត ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ ចូល​ក្រុង​ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ការដែល​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។

ថ្មីៗ​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ហ៊​ន ផានី បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​រូបនេះ​ហ៊ាន​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រាលដាល​គឺ​ដោយសារ​អាង​មាន​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ជា​បង្អែក​ដ៏​រឹងមាំ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ ហ៊​ន ផានី មិនអាច​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​សំណុំរឿង​ក្នុង​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​រួចទៅហើយ​។ ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ បានចាត់ទុក​មេ​ឈ្មួញ ហ៊​ន ផានី ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​។

គួរ​រំ​ឡឹ​ក​ដែរ​ថា​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧ សាលាដំបូង​ខេត្តពោធិ៍សាត់ ធ្លាប់​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មេ​ឈ្មួញ ហ៊​ន ផានី ដែល​ល្បីល្បាញ​ខាង​បន្ត​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គឃ្លើន​។ ប៉ុន្តែ​មួយរយៈ​ចុង​ក្រោយនេះ​ស្រាប់តែ​មេ​ឈ្មួញ ហ៊​ន ផានី បន្តធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ក្នុងនោះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​មាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​តទៅទៀត ព្រោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​៕

Loading...