មេ​ព្រៃឈើ​ខេត្តរតនគិរី ​គឺជាមនុស្ស​គ្មាន​ក្រមសិលធម៌ក្នុងខ្លួន នឹងជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​​កាប់​បំផ្លាញព្រៃឈើ​ដឹកចេញទៅ​ ​វៀតណាម​

រតនគិរី ៖ ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ​​គឺជា​​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង​ ឆ្លងកាត់​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​ តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

សូម​បញ្ជាក់ថា ​លោក កែប កត់ មេព្រៃ​ខេត្តរតនគិរី ​គឺ​ជា​មនុស្ស​ គ្មាន​ក្រមសីលធម៌​ក្នុង​ខ្លួន​​​​ ពេល​សុំ​ធ្វើ​បទ​សម្ភាសន៍​​ជាមួយ​អ្នកសារព័ត៌មាន ​និយាយ​ក្រឡោត​ខឹង​សម្បារ​​មិន​ដឹង​ក្បាល​កន្ទុយ​ ​សង្ស័យ​រូប​គាត់​​ខ្លាច​អ្នកសារព័ត៌មាន​សួរដេញដោល​រឿង​អំពើពុករលួយ​​​ដែល​កំពុង​ប្រព្រឹត្ត​​តាម​ជំនាញ​របស់​ខ្លួន។​

សេចក្ដីរាយការណ៍​ បាន​ឲ្យដឹងថា ​​រាល់ថ្ងៃ​​​នៅខេត្តរតនគិរី ​​មាន​ឈ្មួញ​ជនជាតិខ្មែរ ​និង​ឈ្មួញ​ជនជាតិ​យួន​ច្រើន​នាក់​ បាន​សម្រុក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង​ ចូល​ខេត្តរតនគិរី​ ហើយ​ចេញ​ទៅ​ស្រុក​យួន ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ​យ៉ាង​ពេញបន្ទុក​។

ប្រភព​ បាន​ឲ្យ​ដឹង​ទៀតថា​​ ការដែល​លោក កែប កត់ ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជន​ជាតិខ្មែរ​ និង​ឈ្មួញ​ជនជាតិ​យួន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង ​​ គឺ​មាន​ការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ​ផងដែរ​។​ឈ្មួញ​ខ្មែរ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តរតនគិរី​ ​ចេញទៅ​វៀតណាម​ មាន​ច្រើន​នាក់ណាស់ ​ហើយ​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ ​គឺ​ឈ្មួញ​ឈ្មោះ ​​ ហូ​វ ជី​វ៉ៃ , អ្នកស្រី វ៉ាន់ ច​ន្នី (ហៅ ចែ​ច្រឹប) ​​ប្រពន្ធ​លោក ​មិន ផុន ជា​មេ​ប៉ុស្ដិ៍​ច្រករបៀង​ខ្លាធំ ​​និង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ព្រមទាំង​បក្ខពួក​។ រាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ប៉ុន្មាន​នាក់​នេះ​អាច​ទៅដល់​គោលដៅ​ដោយ​ជោគជ័យ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​នៅ​ក្នុង​ខេត្តរតនគិរី​។

​ប្រភពដដែល បានបន្ដថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ​ជាដើម​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បានចាត់ទុក​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។ ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង តាមផ្លូវ​ជាតិ​លេខ​៧៨ ចេញទៅ​ស្រុក​យួន តាម​ក្បួន​រថយន្ត​តូចធំ​ទាំង​ខ្សែៗ​ព្រោះ​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ និង​មន្ត្រី​ក្រោម​ឱវាទ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ ហើយ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ឯកឧត្តម ​ វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម ​មិនគួរ​បើកដៃ​ឲ្យ​លោក​ កែប កត់​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​នោះទេ​។

ពាក់ព័ន្ធ​ព័ត៌​មាន​នេះ យើង​​បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​កាន់​លេខ 097 92 82 505​ ដែល​សហការី​ផ្ដល់ឲ្យ​ថា ​ជា​លេខទូរស័ព្ទ​របស់​ លោក​ កែប កត់​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ ​រូប​គាត់​ទទួល​សួរ​បក​មកវិញ ​ក្នុង​លក្ខណៈ​​​​សម្ដី​សំឡូត​ខ្លាំងៗ ​ដាក់​អ្នក​ព័ត៌មាន​យើង​ថា ​លោក​ឯង​មិច​ស្គាល់​លេខ​ខ្ញុំ​ តាម​រយៈ​ពី​ណាគេ ? ​លោក​ឯង​ស្គាល់​ខ្ញុំ​អត់ ថា ខ្ញុំ​ពី​ណា​គេ​​ ​ខ្ញុំ​គឺជា​អ្នករត់តាក់ស៊ី​ ឆ្លើយ​បែបនេះ​រួច​ ក៏ចុច​បិតទូរស័ព្ទ ​ខណៈ​មិនទាន់សួរអ្វីផង​៕​

Loading...