មេ​​​សា​​ខា​គ​យ ខេ​ត្ត​ពោ​ធិ៍​សា​ត់ ដែ​ល​​ទើ​​ប​​ឡើ​ង​​ថ្មី ដេ​ញ​ចា​ប់​​ឡា​ន​​ដឹ​ក​ទំ​និ​ញ រហូ​ត​​ប​ង្កជា​​គ្រោះ​ថ្នា​ក់​​ច​រា​ច​រណ៍ ហើ​យ​​ដោះ​លែ​ង​​វិ​ញ​​ស្ងា​ត់​ៗ

​ខេត្តពោធិ៍សាត់ ៖ ក្រុម​​ឈ្មួញ​​ទាំ​ង​តូ​ច ទាំ​ង​​ធំ បាន​រ​អ៊ូរ​ទាំ​​ថា ចាប់​តាំ​ង​ពី​​មាន ការ​ផ្លាស់​ប្តូរ ​ប្រធាន​សា​ខា​គយ និង​​រដ្ឋា​ករ ខេត្ត​ពោធិ៍​សា​ត់ ប៉ុន្មា​ន​​ថ្ងៃ​​កន្លងម​កនេះ​ គេ​ស​ង្កេត​ឃើញ ជំ​នាញ​​គយ ចាប់​ផ្តើម​​តំ​ឡើង​សាច់​ដុំ តាម​រយះ​​ការ ចាត់​​មន្ត្រី​​ឲ្យ​ចុះ​ប៉ុស្តិ៍ ប្រចាំការ​តាមផ្លូវ​ជាតិ និង​ចល័ត​ប្រដេញ ចាប់​ឡាន​ដឹកទំនិញ គ្រប់​ប្រភេទ ដើម្បី​ត្រួតពិនិត្យ និង​តម្រូវ​ឲ្យ​បង់លុយ មើលទៅ​គួរ​ឲ្យ​ញាក់សាច់ ដែល​ពីមុនមក គេ​មិនដែល​ឃើញ ប្រតិបត្តិការ​ក្តៅ គួរ​ឲ្យ​ភ្ញាក់ផ្អើល បែបនេះ​ទេ​។​

​ជាក់ស្តែង ប្រធាន​សាខាគយ ខេត្តពោធិ៍សាត់ ដែល​ទើប​ឡើង​ថ្មី បាន​បញ្ជា​ឲ្យ​កូនចៅ តាម​ចាប់​រថយន្ត​ដឹកទំនិញ ដែល​សង្ស័យ​គេចពន្ធ និង​ទំនិញ​ខូចគុណភាព គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ មកពី​ប្រទេស វៀតណាម រហូត​បង្ករ​ឲ្យ​មាន គ្រោះថ្នាក់​ចរាចរណ៍ គួរ​ឲ្យ​ភ័យ​បារម្ភ យ៉ាងខ្លាំង​។ ប្រភព​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​គយ ខេត្តពោធិ៍សាត់ បាន​ដេញចាប់ រថយន្ត​មួយគ្រឿង ម៉ាក​នីសា​ន់ ចំណុះ ៥​តោន ពាក់​ផ្លាកលេខ តាកែវ 3A.1886 ដែល​សង្ស័យ ដឹកទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ មកពី​ប្រទេស​វៀតណាម  យកទៅ​ចែកចាយ​បន្ត តាម​បណ្តា​ខេត្ត ជាប់​ព្រំដែន​ថៃ​។​

​ប្រភព​បាន​បន្តថា ពេល​រថយន្ត​នោះ ធ្វើដំណើរ​ដល់​មុខ សាខាគយ​និង​រដ្ឋាករ ខេត្តពោធិ៍សាត់ មន្ត្រី​គយ​បាន​ឃាត់​ឲ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ តែ​រថយន្ត​នោះ មិន​ព្រម​ឈប់ ដោយបាន​បន្ថែម​ល្បឿន ទៅមុខ​លឿន​ដូច​ហោះ លុះដល់​ចំណុច ផ្សារ​ត្រពាំង​ជង ក្នុងភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ដោយ​ផ្លូវ​តូចចង្អៀត រថយន្ត​នោះ បាន​ជ្រុល​ទៅបុក រថយន្តក្រុង ដឹក​អ្នកដំណើរ ពាក់​ផ្លាកលេខ ភ្នំពេញ 3A.9945 ពេល​កំពុងធ្វើដំណើរ​ទៅ​ភ្នំពេញ ក្នុងទិសដៅ​ច្រាស​គ្នា​។ បន្ទាប់មក រថយន្ត​ដឹកទំនិញ បាន​បន្ថែម​ល្បឿន ទៅបុក​រថយន្ត​ម៉ាក នីសា​ន់ មួយ​បាំង​កន្លះ មួយគ្រឿង​ទៀត ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 2A 0736 តែ​សំណាងល្អ គ្មាន​នរណាម្នាក់ រងគ្រោះថ្នាក់​នោះទេ​។​

​យ៉ាងណាក៏ដោយ រថយន្ត​ដែល​សង្ស័យ ដឹកទំនិញ​គេចពន្ធ ឬ​ទំនិញ​ខុសច្បាប់ ដែល​ជំនាញ​គយ ប្រដេញ​ចាប់​នោះ បាន​បន្ត​ល្បឿន​ទៅមុខ ហួស​ផ្សារ​ត្រពាំង​ជង ប្រហែល ៣​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ចម្រុះ សហការគ្នា​ចាប់បាន ហើយ​នាំមក​កាន់ សាខាគយ និង​រដ្ឋាករ ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឯកសារ​។ អ្វីដែល​គួរ​ឲ្យ ចាប់អារម្មណ៍​នោះ នៅពេល​នាំ​រថយន្ត​នោះ មកដល់​សាខាគយ បាន​ប្រហែល ២​ទៅ​៣ ម៉ោង ស្រាប់តែ​ជំនាញ​គយ ដោះលែង​រថយន្ត​នោះ ឲ្យ​ដឹកទំនិញ បន្ត​ទៅមុខទៀត យ៉ាង​ស្ងាត់ស្ងៀម ធ្វើ​ដូចជា​គ្មាន​រឿង​អី សោះ​អីចឹង​… នេះហើយ​ជាការ​បង្ហាញ​សាច់ដុំ របស់​ប្រធាន​សាខាគយ ដែល​ទើប​ឡើង​ថ្មី កុំ​ឲ្យ​ក្រុម​ឈ្មួញ មើលស្រាល​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *