មេ ​ប៉ុស្ដិ៍​មួយ​ក្នុង​ខេត្តតាកែវ កោះហៅ​ពលរដ្ឋ​ឲ្យ​សងលុយ​មេ​កន្ទុយលេខ

​ភ្នំពេញ​៖ វា​បាន​ក្លាយទៅជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈដែល​ល្បែងស៊ីសង ត្រូវ​ចាត់ទុកជា​អំពើ​ខុសច្បាប់ ប៉ុន្តែ​មេ​ប៉ុស្ដិ៍​មួយ​ក្នុង​ខេត្តតាកែវ គឺ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្មោង នៃ​ស្រុក​ទ្រាំង កាលពីពេល​ថ្មីៗ​នេះ បែរជា​ចេញមុខ​កោះហៅ​កូន​កន្ទុយលេខ ឲ្យ​សងលុយ​មេ​កន្ទុយលេខ​ទៅវិញ ។​

​យោងតាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​ពល​រដ្ឋ​ចំនួន ៤​គ្រួសារ ត្រូវ​លោក ហេង ហ៊​ត មេ​ប៉ុស្ដិ៍​រដ្ឋបាល​ស្មោង ចេញ​លិខិត​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ រឿង​ចាក់​កន្ទុយលេខ​ជំពាក់ ពុំ​ព្រម​សង ។ ការកោះហៅ​នេះ ត្រូវគេ​រាយការណ៍​ថា ធ្វើតាម​ពាក្យបណ្ដឹង​របស់​មេ​កន្ទុយ​លេខ​ដុះ​ស្លែរ​ឈ្មោះ ស៊ិន រ៉ា ដែលជា​ប្រធាន​ផ្សារ​កំពង់​ជ្រៃ ។​

​ទាក់ទង​ករណីនេះ លោក ហេង ហ៊​ត នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្មោង បាន​ឲ្យ​ដឹងថា លោក​ពិតជា​បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ​ស៊ិន រ៉ា មែន ។ លោក​ថា បើ​ប្រជាពលរដ្ឋ​ទាំង ៤​គ្រួសារ​នោះ ពិតជា​បាន​ជំពាក់​លុយ​មេ​កន្ទុយលេខ​ខាងលើ​មែន គួរតែ​សង​ប្រាក់​គេ​ទៅ​។​

​យ៉ាងណា​ក៍ដោយ​លោក ទៀង ម៉ាលី អធិការនគរបាល​ស្រុក​ទ្រាំង បាន​ថ្លែងថា លោក​មិន​បានដឹង នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្មោង ហ៊ាន​ចេញ​លិខិត​រឿង​ជំពាក់​លុយ​ល្បែងស៊ីសង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​បែបនេះ​នោះទេ​។ ហើយ​រឿង​ចេញ​លិខិត​បែបនេះ គឺ​វា​ខុសច្បាប់​ទាំងស្រុង​តែម្ដង​។

​លោក​បន្ដថា លោក នឹង​ចាត់វិធានការ​ចុះទៅ​ស្រាវជ្រាវ បើ​រកឃើញថា លោកនាយ​ប៉ុស្ដិ៍​ខាងលើ​មាន​ករណីបែបនេះ​មែន លោក នឹង សរសេរ​របាយការណ៍​ជូន​ថ្នាក់លើ ហើយ​លោកនាយ​ប៉ុស្ដិ៍​អាច ប្រឈមមុខ ចំពោះ​ផ្លូវច្បាប់ ។​

​គួរ​បញ្ជាក់ថា  តាម​គោល​ការ​៩​ចំណុច​ស្ដីពី​ភូមិ​-​ឃុំ​មាន​សម​ត្ថិ​ភាព​បាន​ចាត់ទុកថា ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ គឺជា​ទង្វើ​ខុសច្បាប់ ។ ប៉ុន្តែ​គេ​មិនដឹងថា ក្នុងករណីនេះ ហេតុអ្វី​បានជា​សមត្ថកិច្ច​ដែលមាន​តួនាទី​ជា​អ្នក​បង្ក្រាប​បទល្មើស បែរជា​ធ្វើជា​ខ្នងបង្អែក​ការពារ ឲ្យ​ជនល្មើស​នោះទេ៕

09_22_2015_09_44_10Untitled-1 231241324

Loading...

Leave a Reply

Your email address will not be published. Required fields are marked *