ម៉ាទឹកកកជាង២គីឡូក្រាមនិងជនជាតិឡាវម្នាក់បានរងការចាប់ខ្លួននិងបញ្ជូនទៅតុលាការនាល្ងាចថ្ងៃនេះ

ខេត្តស្ទឹងត្រែងៈ គ្រឿងញៀនប្រមាណជាង២គីឡូក្រាមព្រមទាំងជនសង្ស័យជនជាតិឡាវម្នាក់បានរងការចាប់ខ្លួនពីកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែងគ្រាដែលជនសង្ស័យបាននាំយកគ្រឿងញៀនចេញពីប្រទេសឡាវដោយដំណើរថ្មើជើងចូលមកកម្ពុជាកាលពីវេលាម៉ោង៧និង០០នាទីព្រលប់ថ្ងៃ២៤សីហាឆ្នាំ២០១៧ម្សិលម៉ិញស្ថិតលើភូមិសាស្រ្តខ្សែបន្ទាត់ព្រំដែនកម្ពុជាឡាវចន្លោះបង្កោលលេខ៣៥-៣៦ក្នុងភូមិស្រែសំរោងឃុំស្រែសំបូរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងរួចនិងត្រូវបញ្ចូនមកស្នងការខេត្តដើម្បីហែកថ្លឹងវេចខ្ចប់បញ្ចូនទៅតុលាការចាត់បន្តនៅថ្ងៃ២៥សីហានេះ។

អនុផែនបទល្មើសគ្រឿងញៀនលោកវរៈសេនីយឯក គង់គឹមស៊្រុនបានអោយដឹងជនសង្ស័យជនជាតិឡាវដែលឃាត់ខ្លួនបានខាងលើនោះឈ្មោះផែងផាន់ណាង៉ៅភេទប្រុសអាយុ៥០ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិណាចានស្រុលសុកូម៉ាខេត្តចំប៉ាសាក់។

លោកថានៅក្នុងករណីបង្ក្រាបគ្រឿងញៀននេះគឺដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយត្រីម៉ៅតារ៉ាស្នងការនគរបាលខេត្តនិងលោកឧត្តមសេនីយស្នងការងទទួលផែនបទល្មើសគ្រឿងញៀនទើបកម្លាំងជំនាញបានឈានទៅចាប់ខ្លួនជនជាតិឡាវខាងលើព្រមទាំងវត្ថុតាងគ្រឿងញៀន១ដុំធំមាន២កញ្ចប់។លោកបន្តថាគ្រឿងញៀនដែលដកហូតបានជាប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍ស(ICE)មានទំងន់សរុប២១២៥.៨ក្រាម។

ដោយឡែកនៅព្រលប់ថ្ងៃដដែលនេះដែរកម្លាំងជំនាញនៃមន្ទីប្រឆាំងគ្រឿងញៀនខេត្តក៍បានឃាត់ខ្លួនបុរសម្នាក់ផ្សេងទៀតពាក់ព័ន្ធនិងការចែកចាយប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន០៣កញ្ចប់តូចដែលស្ថិតនៅចំនុចភូមិស្រែគរស្រុកសេសានខេត្តស្ទឹងត្រែង។ជនសង្ស័យនោះឈ្មោះអុំសំអាងភេទប្រុសអាយុ៤១ឆ្នាំមុខរបរកម្មររស់នៅភូមិឃុំឃាត់ខ្លួនខាងលើ។

ជនសង្ស័យជនជាតិឡាវម្នាក់និងខ្មែរម្នាក់ព្រមទាំងវត្ថុតាងគ្រឿងញៀនដែលកម្លាំងជំនាញឃាត់ខ្លួនបានទាំង២ករណីក្នុងថ្ងៃតែមួយនោះកម្លាំងជំនាញកំពុងចងក្រងសំណុំឯកសារបញ្ជូនទៅតុលារការចាត់ការបន្តតាមនិតិវិធីច្បាប់នៅល្ងាចថ្ងៃទី២៥សីហា២០១៧ដូចគ្នាផងដែរ ៕ ឡុងកាន់សំនៀង

Loading...