ម៉ានីកា ប្រកាសប្រាប់គំរោង ជីវិតក្នុងឆ្នាំ២០១៥

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដ កញ្ញា ម៉ានីកា ដែលលេចវត្តមានក្នុងខ្សែវីដេអូភាគ រឿង “កូនប្រសាអ្នកទីក្រុង” បានប្រកាសប្រាប់ពីជីវិតផ្ទាល់ខ្លួនថា នាងនឹងបើកទ្វារបេះដូងទទួលយកស្នេហានៅឆ្នាំ២០១៥នេះ ខណៈដែលនាងមើលឃើញថា កាលពីឆ្នាំ២០១៤តារាសិល្បៈមួយចំនួនបានរៀបការជាបណ្តើរៗហើយ ម្យ៉ាងទៀត សព្វថ្ងៃនាងក៏មានវ័យច្រើនហើយដែរ សមល្មមដល់ពេលមានគូស្រករនឹងគេហើយ។

គេនៅចាំបានថា កាលពីពេលកន្លងទៅ តារាសម្តែង និងបង្ហាញម៉ូដ កញ្ញា ម៉ានីកា បានផ្ទុះរឿងរសើបមួយចេញពីប្រភពអ្នកសិល្បៈ ដោយមានការនិយាយខ្សឹបខ្សៀវថា ស្រីស្រអែមស្រស់មានមន្តស្នេហ៍រូបនេះ បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយតារាប្រុសរាងសង្ហា គឺលោក ប៉ែន ចំរ៉ុង ខណៈដែលគេសង្កេតឃើញជារឿយៗ តារាទាំងពីររូបនេះ មានភាពស្និទ្ធស្នាលគ្នាខុសប្រក្រតី ប៉ុន្តែរឿងនេះ ម៉ានីកា បានចេញមុខបដិសេធថា នាង និងលោក ប៉ែន ចំរ៉ុង រាប់អានគ្នាក្នុងនាមជាអ្នកសិល្បៈរួមអាជីពប៉ុណ្ណោះ គ្មានរឿងអ្វីលើសពីនេះនោះទេ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ តារាបង្ហាញម៉ូដ សម្បុរស្រអែម ម៉ានីកា ក៏នៅមិនទាន់លេចឮដំណឹងល្អណាមួយជុំវិញជីវិតឯកជនរបស់នាងនៅឡើយទេ។

ក្នុងបទសម្ភាសតាមទូរស័ព្ទកាលពីពេលកន្លងទៅ បានប្រកាសថា នាងមានវ័យជិត៣០ឆ្នាំហើយ ដែលជាវ័យមួយសមល្មមនឹងមានគូគ្រងផងដែរ បើទោះជាអាជីពសិល្បៈនៅមិនទាន់ មានភាពល្បីល្បាញយ៉ាងណាក្តី ក៏មិនអាចបណ្តោយពេលវេលាឲ្យវែងឆ្ងាយតទៅទៀតនោះទេ ចំពោះរឿងគូស្រករ។ នាងបានលើកឡើងថា នៅក្នុងឆ្នាំ ២០១៥ នេះ នាងនឹងបើកបេះដូងទទួលយកស្នេហា យ៉ាងពិតប្រាកដមួយ។

ទោះជាបែបនេះក្តី នាងបន្តនិយាយទាំងក្រែងចិត្តខ្លួនឯងថា ការបង្ហើបបែបនេះ វាហាក់ដូចជាការផ្សព្វផ្សាយស្វែងរកស្វាមីយ៉ាងដូច្នោះដែរ ប៉ុន្តែវាជារឿងមួយដែលមនុស្សគ្រប់រូបគួរតែនិយាយចេញមក។ នាងបន្ថែមថា ចំពោះបុរសក្នុងក្តីស្រមៃរបស់នាង គឺជាមនុស្សមានវ័យស្របាលនាង និងមានចំណេះដឹងសមល្មម មិនមានពេក មិនក្រពេក ប៉ុន្តែអ្វីដែលសំខាន់នោះ គឺនាងចង់បានទំហំទឹកចិត្តនៃសេចក្តីស្រលាញ់ សូមមានចិត្តស្មោះមួយនឹងមួយ និងចេះស្រលាញ់គ្រួសាររបស់នាងផងដែរ៕

manika 1

manika

manika 2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *