ម៉ាស៊ីន​មាន​បញ្ហា​ទើប​បណ្តាល​ឲ្យ​យន្តហោះ​តៃវ៉ាន់​ធ្លាក់​

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ ម៉ាស៊ីន​ទាំង​ពីរ​គ្រឿង​នៅ​លើ​យន្តហោះ​ TransAsia​ មាន​បញ្ហា​ទើប​បណ្តាល​ឲ្យ​យន្តហោះ​ ATR​ 72-600​ នេះ​ធ្លាក់​ដាំ​ក្បាល​ចុះ​ទៅ​ក្នុង​ទន្លេ​ ខណៈ​ដែល​ពេល​នេះ​ គេ​បាន​រក​ឃើញ​អ្នក​ស្លាប់​៣៥​នាក់​ហើយ​នោះ​។​

​ទិន្នន័យ​នៅ​ក្នុង​ប្រអប់​ខ្មៅ​យន្តហោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ខណៈ​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ ថា​ សាកសព​អាកាសយានិក​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ជាប់​នឹង​កន្លែង​បញ្ជា​យន្តហោះ​ ដែល​នោះ​ធ្វើ​ឲ្យ​គេ​នឹកគិត​ ឃើញ​ថា​ អាកាសយានិក​រូប​នេះ​បាន​ព្យាយាម​បញ្ជា​យន្តហោះ​ឲ្យ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​។​

​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​(CAA)​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ អាកាសចរណ៍​ TransAir​ ខកខាន​៣​ភាគ​ មិន​បាន​អនុវត្ត​តាម​តម្រូវការ​របស់​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ដែល​បាន​ណែនាំ​ឲ្យ​ធ្វើ​ បន្ទាប់​ពី​ហេតុការណ៍​ថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​៧​ខែ​មុន​ នៅ​ភាគ​ខាងលិច​កោះ​ Penghu​ របស់​តៃវ៉ាន់​មក​នោះ​។​

​តាម​លទ្ធផល​ស៊ើបអង្កេត​បឋម​ទៅ​លើ​ជើងហោះហើរ​ GE235​ ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃ​ពុធ​នោះ​ ក្រុមប្រឹក្សា​ សុវត្ថិភាព​អាកាសចរណ៍​តៃវ៉ាន់​បាន​ស៊ើបអង្កេត​រក​ឃើញ​ថា​ ម៉ាស៊ីន​មួយ​គ្រឿងក្នុង​យន្តហោះ​ត្រូវ​ភ្លើង​ឆេះ​ ខណៈ​ម៉ាស៊ីន​មួយ​គ្រឿង​ផ្សេង​ទៀត​បាន​រលត់​ដោយ​ស្វ័យប្រវត្តិ​។​

​ប្រធាន​ក្រុមប្រឹក្សា​សុវត្ថិភាព​អាកាសចរណ៍​ លោក​ Thomas​ Wang​ បាន​ថ្លែង​ថា​ «​ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​ទាំង​ពីរ​គឺ​បាន​បង្ហាញ​សញ្ញា​អណ្តាតភ្លើង​នៅ​វេលា​ម៉ោង​១០​និង​៥៣​នាទី​ និង​២៨​វិនាទី​ នៅ​ពេល​ដែល​យន្តហោះ​នេះ​បាន​ហោះហើរ​ដល់​កម្ពស់​១.២០០​ហ្វី​ត​(​ស្មើ​ប្រមាណ​៣៦៥​ម៉ែត្រ​ពី​ដី​)​ ដែល​ជា​សញ្ញា​ប្រកាស​អាសន្ន​»​។​ លោក​បន្ត​ថា​ «​បន្ទាប់​មក​ ម៉ាស៊ីន​មួយ​គ្រឿង​ផ្សេង​ទៀត​បាន​រលត់​ដោយ​ ស្វ័យប្រវត្តិ​។​ អាកាសយានិក​បាន​ព្យាយាម​បញ្ឆេះ​ម៉ាស៊ីន​ជា​ថ្មី​ដែរ​ ប៉ុន្តែ​ម៉ាស៊ីន​មិន​ដំណើរការ​។​ ដូច្នេះ​ មាន​ន័យ​ថា​ នៅ​ពេល​ដែល​យន្តហោះ​លែង​ទៅ​មុខ​នោះ​ គឺ​គ្មាន​ម៉ាស៊ីន​ណាមួយ​ក្នុង​យន្តហោះ​នេះ​អាច​ដំណើរការ​បាន​ទេ​។​ យើង​បានឮ​សំឡេង​ស្រែ​កថា​ ជួយ​ផង​ នៅ​វេលា​ម៉ោង​១០​និង​៥៤​នាទី​និង​៣៥​វិនាទី​ ។​

​លោក​បន្ត​ថា​ លោក​មិន​អស់ចិត្ត​ទាល់តែ​សោះ​ថា​ តើ​ហេតុ​អ្វី​បានជា​ម៉ាស៊ីន​យន្តហោះ​នៅ​ផ្នែក​ខាងឆ្វេង​នោះ​ឈប់​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​ដូច្នេះ​ ។​ មិន​ទាន់​រក​ចម្លើយ​ឃើញ​នោះ​ទេ​។​ ប៉ុន្តែ​គេហទំព័រ​ Flightradar24​ ដែល​ផ្សព្វផ្សាយ​ពី​សកម្មភាព​ចរាចរណ៍​អាកាសចរណ៍​បាន​ឲ្យ​ដឹង​ថា​ វា​ហាក់ដូចជា​ អាកាសយានិក​នេះ​ធ្វើ​ខុស​បច្ចេកទេស​ណាមួយ​ ។​ ទិន្នន័យ​ប្រអប់​ខ្មៅ​បង្ហាញ​ថា​ អាកាសយានិក​ទំនងជា​បិទ​ម៉ាស៊ីន​ច្រឡំ​ ហើយ​ដាច់​ថាមពល​នៅ​ក្នុង​យន្តហោះ​អស់​រយៈពេល​១​នាទី​ ទើប​ថាមពល​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​។​

​យន្តហោះ​ TransAsia​ បាន​ធ្លាក់​ភ្លាមៗ​បន្ទាប់​ពី​ចាប់ផ្តើម​ហោះហើរ​បាន​ប៉ុន្មាន​នាទី​ចេញពី​អាកាសយានដ្ឋាន​ Songshan​ ក្នុង​ទីក្រុង​តៃប៉ិ​ ។​ រូបភាព​វី​ដេ​អូ​ដែល​ថត​បាន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ យន្តហោះ​នេះ​ធ្លាក់​យ៉ាង​លឿន​សំដៅ​មក​ផ្លូវ​លើ​ស្ពាន​ ហើយ​ក៏​ដាំ​ក្បាល​ចុះ​ទឹកទន្លេ​ Keelung​ តែ​ម្តង​។​
​មនុស្ស​១៥​នាក់​ត្រូវ​បាន​សង្គ្រោះ​ ហើយ​ពេល​នេះ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក​ក្នុង​ទន្លេ​នូវ​អ្នក​បាត់​ខ្លួន​៨​នាក់​ផ្សេង​ទៀត​ ខណៈ​ដែល​អ្នក​ស្លាប់​កើន​៣៥​នាក់​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ China​ Times​ បាន​ផ្សព្វផ្សាយ​ថា​ អាកាសយានិក​ Liao​ Chien-tsung​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ វីរបុរស​ ដែល​បាន​ព្យាយាម​បញ្ជា​យន្តហោះ​ ជាមួយ​អ្នកដំណើរ​៥៣​នាក់​ និង​អាកាសយានិក​៥​នាក់​ចេញពី​ទីតាំង​ដែល​មាន​អគារ​ស្អេកស្កះ​ទៅ​រក​ទី​ពុំ​មាន​មនុស្ស​ ខណៈ​ដែល​យន្តហោះ​នេះ​កំពុង​ដាំ​ក្បាល​ចុះ​ពីលើ​អាកាស​។​ សាកសព​របស់​លោក​ត្រូវ​បាន​រក​ឃើញ​កំពុង​ស្ថិត​នៅ​ជាប់​កន្លែង​បញ្ជា​យន្តហោះ​ដោយ​ដៃ​ទាំង​គូ​នៅ​កាន់​ជាប់​នឹង​ចង្កូត​ ហើយ​ជើង​ទាំង​ពីរ​វិញ​បាន​ខេ្ទ​ច​ខ្ទី​អស់​។​

​ប្រភព​នេះ​បាន​ដកស្រង់​ពី​អ្នកជំនាញ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ស៊ើបអង្កេត​ករណី​នេះ​បន្ត​ថា​ «​គាត់​(Liao​ Chien-tsung)​បាន​តស៊ូ​កាន់ចង្កូត​រហូត​ដល់​នាទី​ចុង​ក្រោយ​ មុន​ពេល​យន្តហោះ​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​ ក្នុង​គោលបំណង​បញ្ជា​ទិស​ដៅ​របស់​យន្តហោះ​ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​»៕​ យ៉ា​ត​ សុមេធ​

_80810482_taiwan_plane_crash_624_v4
_80771317_plane
_80831602_hi025743688
nip-3-taiwan
_80831598_hi025744125

Loading...

Leave a Reply

Your email address will not be published. Required fields are marked *