ម៉ាឡេស៊ីរកឃើញរណ្តៅសាកសពបន្ថែមទៀតនៅបន្ទាត់ព្រំដែនថៃ

ប៉ូលិសប្រទេសម៉ាឡេស៊ីបានបញ្ជាក់កាលពីថ្ងៃទី២២ ខែសីហាថា មានការរកឃើញរណ្តៅសាកសពថ្មីបន្ថែមជាច្រើនទៀតស្ថិតនៅព្រំដែនខេត្ត Perlis ម៉ាឡេសីជាប់ជាមួយប្រទេសថៃ ។

លោក Tan Sri Khalid Abu Bakar ប្រធានក្រុមប៉ូលិសស៊ើបអង្កេតបានបញ្ជាក់ថា រណ្តៅសាកសពច្រើនទៀត ទើបតែបានរកឃើញ ។ រណ្តៅទាំងនេះជាផ្នែកមួយនៃរណ្តៅសពដែលបានរកឃើញកាលពីពេលថ្មីៗនេះ ។

មន្ត្រីប៉ូលិសខេត្ត Perlis បានបញ្ជាក់ថា ក្រុមប៉ូលិសជាង១០០នាក់បានធ្វើសកម្មភាពជីរណ្តៅសាកសពប្រមាណ២៤រណ្តៅបន្ថែមទៀតស្ថិតនៅក្នុងព្រៃជ្រៅ ។ ជនរងគ្រោះដែលបានស្លាប់ ហើយត្រូវយកទៅកប់ក្នុងរណ្តៅទាំងនោះសង្ស័យថា ជាក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ាដែលត្រូវរត់ពន្ធមនុស្សខុសច្បាប់រត់ពន្ធមកពីប្រទេសមីយ៉ាន់ម៉ា ។

ប្រភពពីកម្លាំងសន្តិសុខទីក្រុង Alor Setar បញ្ជាក់ថា រណ្តៅសាកសពទាំងនោះ រកឃើញនៅជិតរណ្តៅដែលប៉ូលិសបានរកឃើញកាលពីខែឧសភា ឆ្នាំ២០១៥ ។ ប្រភពបញ្ជាក់ថា វាជារណ្តៅចាស់ៗ ប៉ុន្តែទើបតែត្រូវបានរកឃើញថ្មីៗនេះទេដោយកម្លាំងប៉ូលិស ។
សាកសពដែលលើកចេញពីរណ្តៅទាំងនេះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Sultanah Bahiyah ដើម្បីធ្វើកោសល្យវិច័យ ។ រថយន្តប៉ូលិសជាច្រើនគ្រឿងដឹកសាកសពទាំងនេះដោយវេចខ្ចប់នៅក្នុងថង់ផ្លាស្ទិក ។

កាលពីខែឧសភា ឆ្នាំ២០១៥ ប៉ូលិសម៉ាឡេស៊ីបានរកឃើញរណ្តៅកប់សាកសពជាច្រើនស្ថិតនៅក្នុងព្រៃជ្រៅ Bukit Wang Burma នេះផងដែរ ។ ជនរងគ្រោះទាំងនោះសុទ្ធតែត្រូវបានគេរត់ពន្ធ ។

ស្ថិតនៅព្រៃជ្រៅតាមបន្ទាត់ព្រំដែនថៃ ម៉ាឡេស៊ី ជាទីតាំងដែលក្រុមជួញដូរមនុស្សប្រើប្រាស់សម្រាប់ដោះដូររត់ពន្ធមនុស្សមកពីមីយ៉ាន់ម៉ា និងបង់ក្លាដែស ទៅកាន់ប្រទេសអាស៊ីភាគអាគ្នេយ៍តាមរយៈការជិះទូក ។

ជនភៀសខ្លួនពេលខ្លះត្រូវបានឃុំខ្លួនដើម្បីជំរិតទារប្រាក់លោះ ។ ការឃុំខ្លួននោះទៀតសោតត្រូវធ្វើឡើងក្នុងជំរំដែលគគ្រិច ស្មោគគ្រោក ។ អ្នកខ្លះប្រឈមការធ្វើទារុណកម្មពីសំណាក់ក្រុមជួញដូរមនុស្ស និងការអត់អាហារផងដែរ ។

អាជ្ញាធរថៃបានចាត់វិធានការបង្ក្រាបកាលពីខែឧសភា ឆ្នាំ២០១៥ ធ្វើឲ្យក្រុមជួញដូរមនុស្សរត់គេចខ្លួន ហើយបោះបង់ចោលជនអន្តោប្រវេសន៍ឲ្យស្ថិតនៅជំរំក្នុងព្រៃជ្រៅគ្មាននរណាដឹង, ការបោះបង់ចោលជនភៀសខ្លួនដែលធ្វើដំណើរតាមទូក អណ្តែតរសាត់នៅលើផ្ទៃទឹកប្រទេសតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបង្កឲ្យមានវិបត្តិផ្នែកមនុស្សធម៍នៅពេលជនភៀសខ្លួនទាំងនោះត្រូវជួយសង្គ្រោះដោយទូកនេសាទឲ្យឡើងគោក ហើយចូលទៅកាន់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនោះ ៕

grave

grasve

Loading...

Leave a Reply

Your email address will not be published. Required fields are marked *