ម៉ា​លី​ប្រកាស​ថា​ ការ​ឆ្លង​រាលដាល​វីរុស​អេ​បូ​ឡា​នៅ​ក្នុង​ប្រទេស​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ​

​មន្ដ្រី​រដ្ឋាភិបាល​ម៉ា​លី​កាលពី​ថ្ងៃ​ទី​ ១៨​ ខែមករា​ បាន​ប្រកាស​ថា​ ការ​ឆ្លង​ រាលដាល​វីរុស​អេ​បូ​ឡា​នៅ​ក្នុង​ប្រទេស​ នេះ​បាន​បញ្ចប់​ជា​ស្ថាពរ​ក្រោយ​រយៈ​ ពេល​៤២​ថ្ងៃ​មិន​មាន​ករណី​ឆ្លង​រាលដាល​ ថ្មី​ណាមួយ​នៅ​ក្នុង​ប្រទេស​នេះ​ ។​

​ម៉ា​លី​ជា​ប្រទេស​មាន​អ្នក​ស្លាប់​ដោយ​ វីរុស​អេ​បូ​ឡា​៦​នាក់​ និង​មាន​អ្នក​ឆ្លង​ជា​ ច្រើន​នាក់​ពេល​នេះ​បាន​បញ្ចប់​ទៅ​ហើយ​។​ តំណាង​ស្ថាប័ន​ទប់ស្កាត់​ការ​ឆ្លង​រាល​ ដាល​នៃ​វីរុស​អេ​បូ​ឡា​របស់​អង្គការ​សហ​ ប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ម៉ា​លី​បាន​ បញ្ជាក់​ថា​ មិន​មានការ​ឆ្លង​រាលដាល​ថ្មី​ ជា​សញ្ញា​វិជ្ជមាន​មួយ​នៅ​ក្នុង​សង្គ្រាម​ ប្រឆាំង​វីរុស​ដ៏​កាច​សាហាវ​នេះ​ ។​

​ក្រសួងសុខាភិបាល​ម៉ា​លី​ក៏​បាន​ ប្រកាស​ផង​ដែរ​ថា​ រយៈពេល​៤២​ថ្ងៃ​ កន្លង​មក​គ្មាន​ករណី​ឆ្លង​វីរុស​អេ​បូ​ឡា​ ណាមួយ​នោះ​ឡើយ​ ។​ ទាំងនោះ​មាន​ន័យ​ ថា​ អេ​បូ​ឡា​បាន​បញ្ចប់​ការ​ឆ្លង​នៅ​ក្នុង​ ប្រទេស​នេះ​ ។​ ចាប់តាំងពី​ពេល​នេះ​ទៅ​ អ្នក​ទេសចរណ៍​ ក៏​ដូច​អ្នកជំនួញ​ក៏​បាន​ កាត់​បន្ថយ​ការ​ត្រួតពិនិត្យ​ពេល​ធ្វើ​ ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​ ។​

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ម៉ា​លី​ក៏​ បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ ស្ម័គ្រចិត្ដ​មក​ពី​បរទេស​ជួយ​ដល់​ម៉ា​លី​ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​អេ​បូ​ឡា​ ប្រកបដោយ​ជោគជ័យ​បំផុត​ ។​ ចំណែក​ អ្នក​ឆ្លង​វីរុស​អេ​បូ​ឡា​ចុង​ក្រោយ​បំផុត​ នៅ​ម៉ា​លី​ក៏​បានជា​សះស្បើយ​ទាំងស្រុង​ កាលពីដើម​ខែមករា​ ឆ្នាំ​២០១៥​ ។​

​ម៉ា​លី​ជា​ប្រទេស​ទី​៦​នៅ​អាហ្វ្រិក​ខាង​ លិច​ដែល​មានការ​ឆ្លង​រាលដាល​វីរុស​ អេ​បូ​ឡា​ ប៉ុន្ដែ​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​ មិន​ទ្រង់ទ្រាយ​ធំ​ដូច​ប្រទេស​ដទៃ​ទៀត​ ទាំងនោះ​ហើយ​ដែល​ជួយ​ដល់​ម៉ា​លី​ទប់​ ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព​ ៕

a-man-washes-his-hands-on

Loading...

Leave a Reply

Your email address will not be published. Required fields are marked *