ម៉ា​ឡេ​ស៊ី​ចាប់ខ្លួន​៨​នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​

​ប៉ូលិស​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ថា​ រហូត​មក​ដល់​ពេល​នេះ​ ម៉ា​ឡេ​ស៊ី​បាន​ចាប់ខ្លួន​មនុស្ស​៨​នាក់​សង្ស័យ​ជា​អ្នក​រៀបចំ​ការ​ការ​វាយប្រហារ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​មេ​ប៉ូលិស​ជាន់ខ្ពស់​ម៉ា​ឡេ​ស៊ី​ លោក​ Noor​ Rashid​ Ibrahim​ បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​ជន​ដែល​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ចាប់ខ្លួន​នោះ​ មាន​៤​នាក់​គឺជា​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ដែល​សង្ស័យ​ថា​ បាន​ធ្វើ​សកម្មភាព​ជួយ​ឲ្យ​មានការ​រត់ពន្ធ​មនុស្ស​ឆ្លង​ចូល​មក​ទឹកដី​ម៉ា​ឡេ​ស៊ី​ពី​ប្រទេស​ថៃ​ ។​

​ប្រភព​បញ្ជាក់​ទៀត​ថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៨​នាក់​នេះ​ មាន​រួម​បញ្ចូល​ជនសង្ស័យ​ម៉ា​ឡេ​ស៊ី​២​នាក់​ និង​ប៉ា​គី​ស្ថាន​ម្នាក់​ដែល​បាន​ចាប់ខ្លួន​កាលពីដើម​ខែកញ្ញា​ ឆ្នាំ​២០១៥​នោះ​ផង​ដែរ​ ។​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ប្រភព​ណាមួយ​ច្បាស់​ការណ៍​ថា​ ពួក​គេ​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ការ​វាយប្រហារ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​បាងកក​នោះ​ឡើយ​ ។​

​ប៉ូលិស​ម៉ា​ឡេ​ស៊ី​អះអាង​ថា​ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ស៊ើបអង្កេត​ករណី​នេះ​ ។​

​កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​កណ្តាល​ទីក្រុង​បាងកក​ មានការ​វាយប្រហារ​គ្រាប់បែក​ស្ថិត​នៅ​ជិត​ទី​សក្ការបូជា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២០​នាក់​ និង​ជាង​១០០​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ និង​ស្រាល​ ។​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ មាន​១៤​នាក់​គឺជា​ជនបរទេស​ ៕​

malaysia-bangkok-bomb

pic1_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *