ម៉ូតូកង់បី​ ឬ tuk tuk កំពុងត្រូវប៉ាន់នៅលេីទឹកដីខេត្តមណ្ឌលគិរី​

ខេត្តមណ្ឌលគិរី​៖ បេីយេីងនិយាយពីសេវ៉ាកម្មដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាយេីង​ គឺ​ ប្រភេទម៉ូតូកង់បី​ បានកំពុងតែពេញនិយមសំរាប់ភ្ងៀវទេសចរណ៍បរទេសក៏ដូចជាសំរាប់ប្រេីដឹកទំនិញ​ស្រាលៗផ្សេងៗផងដែរ។

នេះជាលេីកទីមួយហេីយដែលមានវត្ថមាន​ សេវ៉ា​កម្មដឹកភ្ងៀវជាប្រភេទ​ ម៉ូតូកង់បី​ រឺ​ម៉ក បានចូលមកបំរេីក្នុងខេត្តមណ្ឌលគិរីយេីងនេះទោះបី​ ជាស្ថានភាពផ្លូវ​ វាមិនរាបស្មេីរដូចនៅខាងខេត្តគេផ្សេងៗក៍ដោយតែ​ ការធ្វើ ដំណេីរការមិនមានជាបញ្ហាអ្វីនោះទេ​ គ្រាន់តែយេីងត្រូវបេីកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងអ្នកនៅខេត្តផ្សេង​ ព្រោះ​អី​ វាមិនស្រួលទេ​ ឡេីង​ចុះៗ​ សុទ្ធតែភ្នំ។

លោកពូម្ចាស់កង់បីម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន យេីងនៅ​ព្រឹកនេះស្របពេលគាត់កំពុងចាំទទួលភ្ងៀវ​ ថា​ ក្មួយអេីយ​ បានចាប់យកអាជីបមួយនេះគឺថាមាន​ ភាពងាយស្រួលនឹងអាចថាបានចំណូលគួរសមដែរ​ ណាមួយត្រង់ថាខេត្តយេីងមិនទាន់មានអ្នកណារត់ម៉ូតូកងបីចឹង​ មានភ្ងៀវគាត់ជិះច្រេីន​ លោកពូ​ បានបន្តទៀតដែរថា​ ក្នុងមួយថ្ងៃៗបេីយេីងប្រឹងអាចបានចំណូលពី៧ទៅ៨ម៉ឺដែរ​ បេីថ្ងៃណាហេងក៍បានលេីសនឹងទៅសំរាប់ទ្រទ្រង់គ្រួសារនឹងការចំណាយលេីការសិក្សារបស់កូនៗដែរ​ គឺថា​ បានគ្រាន់ជាងកាលគាត់នៅរត់មូតូឌុប។

សំរាប់ភ្ងៀវ​ទេសចរណ៍​ដែលមានគំរោងចង់មកខេត្តមណ្ឌលគិរីប្រសិនបេីគាត់មានបំណងចង់ធ្វេីំដំណេីរកំសាន្តគឺមិនពិបាកទេជាមួយ​ ម៉ូតូកង់បី​ រុឺម៉ក​ ពីព្រោះ​ថាផ្លូវឡូវវាស្រួលហេីយសំរាប់សេវ៉ាកម្មប្រភេទនេអគឺធានាបានសុវត្តិភាពជូន១០០%ផងដែរ ៕ វុទ្ធ ឦសាន

Loading...