ម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ត្រូវរថយន្តបុកពេញទំហឹងរងរបួសធ្ងន់ម្នាក់

ខេត្តកណ្តាល: រថយន្តសេរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានបុកជាមួយអ្នកជិះម៉ូតូពេលកំពុងបត់ឆ្លងផ្លូវបណ្តាលអោយបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ដោយឡែកអ្មកបើកបររថយន្តជាស្ត្រីរត់គេចខ្លួនបាត់បន្សល់ទុកកូនស្រីនៅអង្គុយក្នុងរថយន្តតែម្នាក់ឯង ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើង នៅវេលាម៉ោង12និង10នាទីរសៀលកាល់ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2017 នៅលើកំណាត់ផ្លូវជាតិលេខ1 ចន្លោះគីឡូម៉ែត្រលេខ23-24ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស3 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកព្រំ សំណាង អធិការរងទទួលផែនសណ្តាប់ធ្នាប់ ចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលកើតហេតុបុរសវ័យចំណាស់ម្នាក់មានឈ្មោះ ឈ្មោះ យ៉ាន់សុផល អាយុ56ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិដីឥដ្ឋកោះផុស.ឃុំដីឥដ្ឋ.ស្រុកកៀនស្វាយ បានបើកម៉ូតូម៉ាកវ៉េវ.អេស ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ1H4804ម្នាក់ឯងក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងលុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានបត់ឆ្លងផ្លូងពីខាងឆ្វេងដៃមកខាងស្តាំដៃ ដោយមិនបានមើលឆ្វេង.ស្តាំ ខណៈឆ្លងដល់ពាក់កណ្តាលទ្រូងផ្លូវក៍ត្រូវរថយន្តមួយគ្រឿងម៉ាកFORDRANGERពណ៏សពាក់ស្លាកលេខភ្នំពេញ2AG.9501បើកច្រាស់ទិសគ្នាពីអ្នកលឿងទៅភ្នំពេញ ជាន់ហ្វ្រាំងមិនទាន់ព្រោះបើកក្នុងល្បឿនលឿនបុកម៉ូតូជនរងគ្រោះចំពេញទំហឹងតែម្តងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តមាន ឈ្មោះចាន់ធី ភេទស្រីអាយុ38ឆ្នាំមានទីលំនៅម្តុំវត្តសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកកៀនស្វាយចាត់ការតាមនីតិវិធីច្បាប់៕ វុទ្ធ ឦសាន

Loading...