ម៉ូតូដឹកឈើដូចហែរ កឋិនទៅវត្តពុំមានសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់ឡើយ.?

ខេត្ដរតនគិរី៖ ម៉ូតូដឹកឈើរាប់រយគ្រឿងទៅវៀតណាមមិនមានសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់នឹងបង្ក្រាបឡើយ កាលពីវេលាម៉ោង២នឹង៥៣នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ គេបានឃើញគ្បួនម៉ូតូដឹកឈេីរាប់រយគ្រឿងកំពង់តែកក់ស្ទះ រងចាំម៉ោងសមត្ថកិច្ចបើកច្រករបៀងឲ្យចូលតែប៉ុណ្ណោះ ។

ប្រភពពីក្រុមអ្នកដឹកជញ្ជូនឈេីប្រណិត និងមន្ត្រីសមត្ថកិច្ចខូចតាចសូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ឲ្យដឹងថា មិនថាយប់ ឬថ្ងៃនោះឡើយ នៅខេត្ដមួយនេះ ពួកឈ្មួញរកសុីដឹកជញ្ជូនឈេីប្រណិត ឆ្លងដែនខុសច្បាប់ ទៅវៀតណាម គឺ កំពង់តែសប្បាយចិត្ត ក្នុងការដឹកជញ្ជូនឈេីបានយ៉ាងរលូនបែបនេះ មិនមានស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយ ចេញមុខបង្ក្រាបនោះទេ។

ពួកគេដឹកចូលតាមច្រក របៀងផ្សេងៗ នៅក្នុងស្រុកអូយ៉ាដាវមួយនេះ នៅពេលយប់បេីកឲ្យក្រុមម៉ូតូ របស់ក្រុមឈ្មួញថៅកែវៀតណាម ដឹកចូលតាមច្រករបៀងភូមិភិឃុំសេសាន្ត ដែលស្ថិតនៅចំណុចស្ពានទី២ ចូលចំហៀងខាងឆ្វេង នៃវិរៈព្រំដែនគោកលេខ៦២៣ ហេីយនឹងចូលតាមច្រករបៀង១៩ នឹងច្រករបៀងភ្នំក្រហម បត់ចូលតាមចំណុចពីក្រោយ កាសសុីណូ ជិតច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ផងដែរ។

ជុំវិញការចោទប្រកាន់ខាងលើនេះ សារព័ត៌មានមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវជាតិលេខ៧៨នោះបានទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង ៕ ជាយដែន

Loading...