ម៉ូតូនិងម៉ូតូប៉ះដៃចង្កូតគ្នាដួលចូលក្រោមរថយន្តបណ្តាលឲ្យកិនស្លាប់២នាក់របួស២នាក់នៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖មនុស្សចំនួន០២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានដឹកយកទៅព្យាបាលខណៈដែល ម៉ូតូ២គ្រឿង ប៉ះដៃចង្កូតគ្នាដួលចូលក្រោមរថយន្ត កិនខ្ទេច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៩ទៅលេខ៧០ ត្រង់ចំណុចភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញ ម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខកណ្តាល1U-5155 បើកបរដោយឈ្មោះ ប៊ឺន នុត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ជាសិស្សវិទ្យាល័យហ៊ុនសែនភ្នំស្រួច បានឌុបឈ្មោះ ជៀវ លីន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។បើកបរពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើបានប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខកំពង់ស្ពឺ1E-9024 បើកបរដោយឈ្មោះ ឆោម សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ឌុបឈ្មោះ រុន សុខគា ភេទប្រុស រស់នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ជាសិស្សវិទ្យាល័យ ហ៊ុនសែនភ្នំស្រួច ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា រួចក៍បានដួលចូលក្រោមរថយន្តមួយគ្រឿងម៉ាកHINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-3732 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យអ្នកជិះម៉ូតូហុងដា២០២០ទាំង២នាក់ស្លាប់ភ្លាមៗនិងរងរបួស២នាក់។

ប្រភពដដែលបានបន្តថាក្រោយកើតហេតអ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ។សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាង រថយន្ត និងម៉ូតូទាំង២បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...