ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ខេត្តក្រុងព្រះសីហនុ៖ មានគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងកាលពីម៉ោងជាង៧យប់ថ្ងៃ១៦វិច្ឆិកា២០១៦ លើផ្លូវជាតិលេខ4ត្រង់ចំណុចមុខវិទ្យាល័យ ហ៊ុនសែនវាលរេញស្ថិតក្នុងភូមិវាល មាសឃុំវាលរេញ ស្រុកព្រៃនប់ រវាងម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1B 6681 បើកបរ ដោយឈ្មោះហោ ចិន ភេទស្រីអាយុ16ឆ្នាំមុខរបរសិស្សមានទីលំនៅ ភូមិមនោរម្យឃុំជើងគោស្រុកព្រៃនប់ បានបុកប៉ះនឹងម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាក លេខព្រះសីហនុ1E 1961(អ្នកបើកបររត់គេចបាត់)បណ្តាលឲ្យក្មេងស្រីសិស្សសាលាឈ្មោះហោ ចិន រងរបួសធ្ងន់។

បច្ចុប្បន្នអ្នករបួសកំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនវាលរេញ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវបន្ត៕

fb_img_1479309636010 fb_img_1479309649603

 

Loading...