ម៉ូតូបុកកង់ពីក្រោយរបួសក្មេង២នាក់នៅក្នុងស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុស២នាក់បានរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលជិះកង់១គ្រឿង ត្រូវបានម៉ូតូបើកលឿនបុកពីក្រោយយ៉ាងពេញទំហឹងរួចអ្នកបង្កទុកម៉ូតូចោលរត់គេចខ្លួនបាត់ ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នៅខាងលិចរង្វង់មូលផ្សារកន្តួត ទៅតេត្រង់ចំណុចមុខខ្លោងទ្វារចូលវត្តកន្ទួតរវៀង ក្នុងឃុំុដង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបសននិយាយអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងប្រុសទំាង២នាក់ខាងលើនេះ បានជិះកង់មួយគ្រឿងឌុបគ្នាក្នុងទិលដៅពីកើតទៅលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ កង់ដែលជិះស្របទឹសគ្នាពីកើតទៅលិចដល់ចំណុចកើតហេតុកង់បត់ចូលផ្លូវវត្តកន្ទួតត្រូវម៉ូតូបុកចំពាកកណ្ដាលកង់ពេញទំហឹងបណ្ដាលអោយជនរងរបួសក្មេងទាំងពីនាក់ជាទំងុនបញ្ចូនទៅពេទ្យខេត្តក្មេងរងគ្រោះ០១ឈ្មោះសឿង ពែទភេទប្រុសអាយុ១៥ឆ្នាំ ០២ឈ្មោះ ផលវិរះ ភេទប្រុសអាយុ០៦ឆ្នាំក្មេងទាំងពីនាក់រសនៅភូមិផ្សារកន្ទួតឃុំសង្កែសាទបស្រុកឱរ៉ាល់ ។ ឯម៉ូតូសេ១២៥ ព័ណខ្មៅពាកស្លាកលេខកំ,ស្ពឺ១ជី៣៤ , ០១ ក្រោយកើតហេតុ ម្ចាស់គេចខ្លួនបាតវត្ឋុងយករក្សាទុកនៅអធិការនគបាលស្រុក ៕ មណ្ឌលច្បារមន

Loading...