ម៉ូតូពីរគ្រឿងបុកគ្នានៅពាក់កណ្ដាលទ្រួងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលបីនាក់

ភ្នំពេញោ៖បុរសពីនាក់ដេកសន្លប់ស្ដូកស្ដឹងដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនដូចហោះក៏មកបុកគ្នានៅពាក់កណ្ដាលទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យាម៉ូតូទាំងពីរគាបជាប់គ្នាទៅមុខលេងរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងែទី៣០ ខែសីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបរុសម្នាក់ជិះម៉ូតូស្មាសរេវូកពា្ចស់មួយគ្រឿង ពាក់ស្លាក់លេខភ្នំពេញ1AQ-7075 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងជាមួយម៉ូតូហុងដាឌ្រឹមសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៤មួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ1CX-6290 ជិះដោយប្ដីប្រពន្ធពីរនាក់ទិសដៅពីលិចទៅកើតក្នងល្បឿនលឿនដូចគ្នាបណ្ដាលឲ្យបុរសទាំងពីរនាក់ដេកសន្លប់ស្ដូកស្ដឹងនៅលើផ្លូវចំណែកស្រ្តីជាប្រពន្ធរងរបួសរលាត់ដៃរលាត់ជើង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសារម៉ុយដឹកយកទៅសង្គ្រោះនៅមុន្ធីពេទ្យចំណែកម៉ូតូទាំងពីរគ្រឿងត្រូវសម្ថតិកិច្ចចរាចរផ្លូវគោកចុះមកធ្វើការវាស់វេញដើម្បីយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

e027c2180f2bcbe80c71c54f30318e12_L

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *