ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ មុខផ្លូវបំបែកភូមិភាគបី ភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ម៉ូតូ ម៉ាកអ៊ែរប្លេក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CU 9989 បើកពីត្បូងទៅជើង (ឆ្លងផ្លូវ) អ្នកបើកឈ្មោះ ញ៉ែម ថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់ នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកពង់ស្ពឺ (របួសធ្ងន់) បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1M2003 បើកពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ឈិន ឡុង ភេទប្រុស អាយុ18ឆ្នាំ នៅភូមិត្រពាំងលាភ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (របួសស្រាល) និងឈ្មោះ ថន គន្ធា ភេទប្រុស អាយុ15ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសស្រាល) ។

បន្ទាប់ពីហេតុការណ៍ សមត្ថកិច្ចបានចុះទៅវាស់វែង ចាត់ចែងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ រីឯមធ្យោបាយយានយន្តត្រូវយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមក្រោយ ៕ មណ្ឌលច្បារមន

Loading...