ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណះជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការដ្ឋានកងទ័ព្ធជេីងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះឈ្មោះហៀង ចន ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់ភូមិព្រៃឥដ្ឋ ឃុំពោធិអង្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកអ្នករងរបួសឈ្មោះសោមសីហា ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HY 3247 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកជាមួយម៉ូតូម៉ាកlet’s ពណ៌សពាក់ស្លាកលេខតាកែវ1T 2374 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងទិសដៅទីកេីតទៅលិចក្នុងល្បឿនលឿនដូចគ្នាហេីយបានបុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូLet’sស្លាប់នៅកន្លែងកេីតហេតុចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីធ្វេីការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕