ម៉ូតូសង់ឌ្រីម០១៥មួយគ្រឿងត្រូវបានជនមិនស្គាល់មុខ២នាក់ ប្លន់យកដោយសុវត្ថិភាព

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូ សង់ឌ្រីមសេ១២៥របស់ខ្លួនពណ៍ខ្មៅមកធ្វើសកម្មភាពដោយប្រើអាវុធខ្លីភ្ជង់ប្លន់ម៉ូតូសង់ឌ្រីមសេ១២៥សេរីថ្មីឆ្នាំ២០១៥ពីជនរងគ្រោះរួចបើករត់គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង០១និង៤០នាទីរសៀល ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវបេតុងភូមិបុរីវិឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាយុវជនជាជនរងគ្រោះមានឈ្មោះយូនតុនភេទប្រុសអាយុ២១ឆ្នាំនិងមានមុខរបរជានិស្សិតឆ្នាំទី៤ផ្នែអង្លេនៅវិទ្យាស្ថាន(អាយភេត)ពីមុនស្នាក់នៅផ្ទះលេខ៥៥១ផ្លូវ១៩២ភូមិ៨សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោកក្រុងភ្នំពេញបច្ចុប្បន្នស្នាក់នៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថាម៉ូតូសង់ឌ្រីមC១២៥ដែលជនសង្ស័យ២នាក់ធ្វើសកម្មភាពភ្ជុងប្លន់យកទៅបាត់នោះសេរីថ្មីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១CV. ៨៣៦៧ដែលជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះយូនតុន ។

បើតាមការរៀបរាប់ឲ្យដឹងពីយុវជនជាជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានបើកជិះម៉ូតូរបស់ខ្លួនតាមបណ្ដោយផ្លូវបេតុមុខបុរីវីឡាទួលសង្កែខណៈនោះទូរស័ព្ទរបស់គាត់មានគេខលចូលគាត់ក៍បានឈប់ម៉ូតូដើម្បីនិយាយទូរស័ព្ទស្រាប់តែភ្លាមនោះក៍បានលេចមុខជនសង្ស័យ២នាក់ដែលមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូសង់ឌ្រីមពណ៍ខ្មៅដោយមិនបានចាំស្លាកលេខមកធ្វើសកម្មភាពដោយដកអាវុធខ្លីភ្ជុងប្លន់រូបគាត់រួចជនសង្ស័យម្នាក់បានយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនមកខាងលិចសំដៅទៅផ្លូវ៥៩៨គេចខ្លួនបាត់ដោយសុវត្ថភាព។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។

25-09-201558741 58744 58745 58746

Loading...

Leave a Reply

Your email address will not be published. Required fields are marked *