ម៉ូតូសង់២០១៥ ល្មើសស្លាកសញ្ញា ជិះបញ្ច្រាស បុកម៉ូតូ សង់២០១៤ របួសធ្ងន់ស្រាល៣នាក់

ខេត្តកណ្តាល៖ ម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ បានល្មើសនឹងស្លាកសញ្ញាចរាចរណ៍ ជិះបញ្ច្រាសទិស ជ្រុលទៅបុកម៉ូតូ ម៉ាកឌ្រីម សង់ ស៊េរីឆ្នាំ២០១៤ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោង៉ូវ ងួនហេង II លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរី 2015 ពាក់ស្លាកលេខ ភ្នំពេញ 1CW-4164 គ្មានកញ្ចក់មើលក្រោយ និងមិនពាក់មួកសុវត្ថិភាព អ្នកបើកបរឈ្មោះផាត សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ របួសធ្ងន់បាក់ស្មងជើងស្តាំ មានទីលំនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័ និងអ្នករួមដំណើរពីក្រោយឈ្មោះ គាំ វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល មានទីលំនៅក្នុងភូមិ ឃុំជាមួយអ្នកបើកបរ ហើយម៉ូតូនេះបើកបរក្នុងទិសដៅឆ្លងផ្លូវពីលិចមកកើត បត់ឆ្វេង បញ្ច្រាសស្លាកសញ្ញាហាមចូល លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតម៉ាក Honda Dream C125 ពណ៍ខ្មៅ ស៊េរី 2014 ពាក់ស្លាកលេខ ភ្នំពេញ 1CR-5648 មានកញ្ចក់មើលក្រោយ តែមិនពាក់មួកសុវត្ថិភាព អ្នកបើកបរឈ្មោះ សឿន សុខធូ ភេទប្រុស អាយុ២១ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ធ្វើដំណើរក្នុងទិសដៅគ្នាពីជើងមកត្បូង ។

ប្រភពបន្តថា អ្នកបើកបរម៉ូតូទាំង២នាក់ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យ ជំនះ។ រីឯមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមកកាន់អធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ចែងតាមនីតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារមូលហេតុ អ្នកបើកបរម៉ូតូC125 ស៊េរី២០១៥ បើកបរមិនគោរពផ្លាកសញ្ញាហាមចូល ៕

Loading...