ម៉ូតូសណ្តោងរ៉ឺម៉កពន្លះជាមួយម៉ូតូរងរបួសធ្ងន់២នាក់នៅឃុំឫស្សីជ្រោយ

ខេត្តកណ្តាល៖ មនុស្ស២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូសណ្តោងរ៉ឺម៉កបុកជាមួយម៉ូតូកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកយាយហ៊ិនទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១G-៦២៨៥ បើកបរដោយឈ្មោះអ៊ុំ វណ្ណី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែកយាយហ៊ិនទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើដំណើរពីជើងទៅត្បូង ច្រាសទិសគ្នា លុះមកដល់ចំណុច កើតហេតុ បានទៅបុករ៉ឺម៉កម៉ូតូ១គ្រឿង ម៉ាកស៊ុយកូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឌូ ម៉ល ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបើកពីត្បូងទៅជើង បណ្តាលឲ្យរបួសធ្ងន់ដល់អ្នកទាំង២នាក់ ហើយជនរងគ្រោះទាំង២នាក់ ត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យ ។ ចំណែកយានយន្តម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឫស្សីជ្រោយ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕

1 2
4 5 7

Loading...