ម៉ូតូអាសង់សាកកម្លាំងជាមួយដើមឈើស្លាប់មួយនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានបើកម៉ូតូទៅសាកកម្លាំងជាមួយដើមឈើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ដែលបង្កដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង11និង30នាទីយប់ថ្ងៃទី5 កុម្ភៈ 2017 នៅផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ182/183 ស្ថិតក្នុងភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គេបានស្គាល់ជនរងគ្រោះឈ្មោះ តឹប សំណាង ភេទប្រុស អាយុ27ឆ្នាំ មានទីលំនៅភូមិ/ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជិះម៉ូតូ១គ្រឿង ម៉ាកសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B 9790 បើកបរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ(ជើង-ត្បូង) ដល់ចំនុចកើតហេតុបានជ្រុលចង្កូតទៅខាងស្តាំដៃខ្លួន ហើយទៅបុកដើមឈើ១ដើមដែលដុះនៅចិញ្ចើមផ្លូវ បណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្តង ។

សាកសពត្រូវបានក្រុមគ្រួសារលើកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

Loading...