ម៉ូតូ១គ្រឿងបុកជាមួយគោយន្តស្លាប់ម្នាក់

ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២០និង៥នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ 112~113 ស្ថិតក្នុងភូមិ ថ្មី ឃុំរុងរឿង បានកើតមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្តកន្ត្រៃ បើកស្របទិស ពីលិចទៅកើត ។

ប្រភពបន្តថា ម៉ូតូ ម៉ាកC125 សេរីឆ្នាំ 015 ពាក់ស្លាកលេខ ភ្នំពេញ 1FD6575 បើកបរដោយឈ្មោះ បូ​ វណ្ណៈ ភេទប្រុស អាយុ 27ឆ្នាំ នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ របួសធ្ងន់ បញ្ជូនដល់ពេទ្យកាល់ម៉ែត បានស្លាប់ ។

ចំណែកគោយន្តបើកបរដោយឈ្មោះ អួន កែវ ភេទប្រុស អាយុ28ឆ្នាំ នៅភូមិតាំងពោធិ៍ ឃុំប្រាំបីមុម ស្រុកថ្ពង ។
ជនរងគ្រោះមានមួកសុវត្ថិភាព ម៉ូតូខូចខាតធ្ងន់ ។

វត្ថុតាងទាំង2 ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន ចាត់ការតាមនីតិវិធី ៕

 

Loading...