ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ ស្រាល៣នាក់នៅខណ្ឌមានជ័យ

ភ្នំពេញ៖ ម៉ូតូ២គ្រឿង Dream ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1FW-3286 សេរី2016 បើកបរដោយបុរស២នាក់បត់ត្រលប់ក្រោយត្រូវម៉ូតូ DUKE ពណ៍ទឹកក្រូច ស្លាកលេខភ្នំពេញ 1CX-1799 បើកបរដោយបុរសម្នាក់បានបុកពេញទំហឹងបណ្ដាលរបួសធ្ងន់២ស្រាល១ កើតហេតុកាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពត៍មានពីបុរសអ្នកបើកបរម៉ូតូឌុកបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បើកម៉ូតូតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងស្របទិសជាមួយបុរស២នាក់ បើកម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅសេរី២០១៦ ពេលកំពង់បើកបរក៏បត់ត្រលប់ហើយ ក៏ហ្វ្រាំងអូសជាង១០ម៉ែត្រ ហើយក៏បុកពីក្រោយបណ្ដាលគរលើគ្នាហើយគាត់របួសរលាត់ដៃជើង និងបុរស២នាក់អ្នកអង្គុយក្រោយសន្លប់ស្ដូក និងអ្នកបើកម៉ូតូបែកមុខមាត់ហើយក៏ត្រូវរថយន្តសង្រ្គោះបង្អែកមានជ័យដឹកយកទៅមន្ទីរពេទ្យចំណែកគាត់មិទៅពេទ្យទេ ៕

dee3

 

Loading...