ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ខេត្តកំពង់ស្ពឺ៖ ម្នាក់បានស្លាប់ រីឯ២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។

សេចក្តីរាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ម៉ោង២០និង១០នាទី លើផ្លូវលេខ14,40 ចំណុចភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ1គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើក បរឈ្មោះ ម៉ិច សាវីន ភេទប្រុស អាយុ22ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរមកពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ01គ្រឿង ម៉ាកស៊ុយ សាគីនិច ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1T.6736 បើកបរដោយឈ្មោះ យ៉ុង សុផាត ភេទ ប្រុស អាយុ22ឆ្នាំ នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឌុបមនុស្សម្នាក់ឈ្មោះ ជុន ថុល ភេទប្រុស អាយុ24ឆ្នាំ នៅភូមិជាមួយគ្នា ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលអោយអ្នកបើកម៉ូតូហុងដាវ៉េវ ស្លាប់នៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ បានបញ្ជូនទៅ ពេទ្យសម្ភពសុខណាកំពង់ស្ពឺ ។

ចំពោះ សពបានប្រគល់ជូនក្រុមគ្រួសារ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្តិភាព និងគ្មានកញ្ចក់មើលក្រោយ ម៉ូតូខូចស្រាល02គ្រឿង ចំពោះវត្ថុតាងរក្សា ទុកនៅអធិការរដ្ឋាននគរបាលស្រុកសំរោងទង ៕

Loading...