ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលអោយរងររបួសធ្ងន់ ស្រាល៥នាក់ក្នុងនោះមានក្មេង២នាក់

(កណ្តាល)៖ ក្មេង២នាក់និងមនុស្សចាស់៥នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២ គ្រឿងបុកគ្នាពកាលពីវេលាម៉ោង១៦និង៣៥នាទីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៣០និង៣១ ក្នុងភូមិ កណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះ មានម៉ូតូ១គ្រឿង ម៉ាក់ SUZUKI LETS ពណ៌ស  ពាក់ផ្លាក់លេខភ្នំពេញ1FV 24 34  បើកបរដោយ ឈ្មោះសឿន ស្រីមុំ  ភេទស្រី អាយុ ២០ ឆ្នាំជនជាតិខ្មែរ (របួសស្រាល)មានទីលំនៅភូមិព្រែកប្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល បើកម៉ូតូពីទិសដៅពី ភ្នំពេញ –អ្នកលឿង   ពេលមកដល់កន្លែងកើតហេតុខាងលើបាន បុកជាម៉ូតូ១គ្រឿងទៀតម៉ាក់ សងការេ  ពណ៌ក្រហម   ពាក់ផ្លាកលេខ  យ08.24ភ.ព1 ជិះគ្នា ០៤ នាក់អ្នក បើកបរ ឈ្មោះ  ឌួង​ សារឿន  ភេទប្រុស (របួស់ធ្ងន់)ឈ្មោះស្រី នាថ អាយុ២៥ ឆ្នាំ( របួសស្រាល) ជិះពីក្រោយ និងកូនស្រី ០២ នាក់ (របួស់ស្រាល) ទិសដៅ អ្នកលឿងភ្នំពេញ ​ជិះបញ្ជ្រាស់ផ្លូវ(ខាងឆ្វេងដៃ )បណ្តាលអោយរងរបួសធ្ងន់ស្រាល០៥  នាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។

ចំណែកឯម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាង តាមនិតិវិធី។សន្និដ្ឋានបឋម ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូូតូម៉ាក សងការេ បើកបរ ធ្វេសប្រហែសគ្មានការប្រុងប្រយត្ន័ជិះបញ្ជ្រាសផ្លូវគេ៕

Loading...