ម៉ូតូ២គ្រឿងពន្លះគ្នារងរបួសទាំងសងខាង

ខេត្តកំពង់ស្ពឺ៖ ម៉ូតូ២គ្រឿងបានបុកគ្នាបណ្តាលឲ្យអ្នកបើកបររងរបួសទាំងសងខាង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង២១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិលេខ1KS1 ក្រាំងចេក យាអង្គ រវាងម៉ូតូ នឹងម៉ូតូ បើកបញ្ច្រាសទិសគ្នា គឺម៉ូតូម៉ាក C125 សេរី 2008 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1Y,3360 បើកបរដោយឈ្មោះ ភន សុខ រស់ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគោក ឃុំក្រាំងចេក និងម៉ូតូ ម៉ាកស្មាក់រ៉េវូ 2009 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C 1408 បើកបរដោយឈ្មោះ សួស សុត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក បុកគ្នាចំកណ្ដាលទ្រូងផ្លូវ បណ្ដាលឲ្យរងបួលទាំងសងខាង ។

ប្រភពបន្តថា ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ រីឯវត្ថុតាងត្រូវសមត្ថកិច្ចយកមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...