ម៉ូតូ៣គ្រឿងបុកគ្នាបន្តបន្ទាប់របួសស្រាល៣នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្ស៣នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ៣គ្រឿងបុកគ្នាបន្តបន្ទាប់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៥២ និងលេខ៥៣ ភូមិស្រែថ្នល់ កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ដោយម៉ូតូបុកម៉ូតូបើកបញ្ច្រាសទិសគ្នា។

សេចក្តីរាយការណ៍បន្តថា ម៉ូតូម៉ាកសេ ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FQ 7341 បើកកើតទៅលិច
ដែលអ្នកបើកបរឈ្មោះ សើរ សំរិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្រាំងស្លែង ឃុំតាំខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) លុះមកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាក
សេ ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE 7611 បើកលិចទៅកើត(ឆ្លងផ្លូវ)
អ្នកបើកបរឈ្មោះ ម៉ន ឆាំ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( របួសស្រាល) រួចខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា គុប ៩០ ពណ៌ទឹកប៊ិច ចាស់ អត់ស្លាកលេខ កំពុងបើកពីលិចទៅកើត
អ្នកបើកបរឈ្មោះ បិច ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ករណីខាងលើនេះ បណ្តាលឲ្យរងរបួសស្រាលមនុស្ស៣នាក់ខូចខាតម៉ូតូចំនួន៣គ្រឿង ។

ក្រោយវាស់វែង សមត្ថកិច្ចយកវត្ថុតាងប្រគល់ជូនចរាចរណ៍ខេត្តយកទៅរក្សាទុកដោះស្រាយតាមក្រោយ៕

Loading...