ម៉ូតូ​បុក​រថយន្ត​ពេញទំហឹង ​របួសធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​អង្គស្នួល

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​មាន​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ចំ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៦ ខែមករា នៅ​ចំណុច​ភូមិ​ត្នោត ឃុំ​ហាច ស្រុក​អង្គស្នួល បណ្តោយ​ផ្លូវជាតិ​លេខ​៥១​។​

លោក មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ធើ្វ​ដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​មកដល់​ក្លែង​កើតហេតុ ក៏​ជ្រុល​ចង្កូត​បុក​រថយន្ត​ដែល​ធើ្វ​ដំណើរ​បញ្ចា​សទិស​គ្នា​ចំ​ពេញទំហឹង​។ ក្រោយ​កើតហេតុ​រថយន្ត​ក៏​បើក​គេចខ្លួនបាត់​។​

​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ ឆឹង បញ្ញា អាយុ​ប្រហែល​៣០​ឆ្នាំ និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ ពួកគេ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ចំពោះ​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​អង្គស្នួល​រង​ចំ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​វិញ​៕​

kkandal

Loading...

Leave a Reply

Your email address will not be published. Required fields are marked *