ម៉ូតូ​វីវ៉ា​ប្រ​លះ​ជាមួយ​ស្មា​សេ​វី សង​៣០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​

​ភ្នំពេញ ៖ យុវជន​ចំនួន​ពីរ​នាក់​បាន​រងរបួស​ស្រាល​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង​ជិះ​ជៀស​គ្នា​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃទី​២៨ មករា ឆ្នាំ​២០១៥ ត្រង់ចំណុច​កែង​ផ្លូវ​២៧១ និង​ផ្លូវ​១៥០ ក្បែរ​មន្ទីរពេទ្យ​លោកសង្ឃ សង្កាត់​ទឹក​ល្អ​២ ខណ្ឌទួលគោក។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-4678 បាន​បើកបរ​ធ្វើដំណើរ​តែម្នាក់ឯង​ក្នុង​ល្បឿន​មធ្យ​មន​តាមផ្លូវ​លេខ​១៥០ ក្នុងទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ (​កែង​ផ្លូវ​២៧១ និង​ផ្លូវ​១៥០) ក៏​ស្រាប់​តែមាន​ម៉ូតូ​វីវ៉ា​ព​ណ៏​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក លេខ ភ្នំពេញ 1AP-2329 បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ភ្លាមៗ​នោះ ម៉ូតូ​វីវ៉ា​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​ស្មាស​វី ចំ​ពី​ចំហៀង​ខាងឆ្វេង បណ្តាលឱ្យ​ម៉ូតូ​ស្មាស​វី​រង​ការខូចខាត​ខាងមុខ ចំណែក​អ្នកបើកបរ​រង​រលាត់​ដៃជើង​ទាំង​សង​សង។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​សម្របសម្រួល​គ្នា ដោយ​ម្ចាស់​ម៉ូតូ​វីវ៉ា​យល់ព្រម​សង​៣០​ដុល្លារ ដើម្បី​បញ្ចប់​បញ្ហា៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *