ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ ស្លាប់​ម្នាក់​ រង​របួសធ្ងន់​ ៣​នាក់​

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​ស្លាប់​នឹង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​ ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ពី​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២៣​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​ ២​ ខែមករា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​នៅ​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​ភី​ធី​ធី​ ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ឲ​ដឹង​ថា​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ស៊ុ​យ​ស្ស៊ី​គី​ស្តេ​ប​ព​ណ៍​ក្រហម​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-3090​ជិះ​ដោយ​យុវជន​២​នាក់​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​ពេល​មក​ដល់​ចំ​ណុ​ត​កើតហេតុ​បាន​បើក​ជែង​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​បាន​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​សង់​ក៉ូ​រេ​ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1J-8820​ ជិះ​ដោយ​យុវជន​ពីរ​នាក់​ដូច​គ្នា​ បាន​បុក​ពេញទំហឹង​ បណ្តាល​ឲ្យ​ អ្នក​បើក​ម៉ូតូ​ស៊ុ​យ​ស្ស៊ី​គី​ស្តេ​ប​ដួល​បោក​ទៅ​នឹង​ថ្នល់​បាក់ជើង​ឆ្វេង​និង​បាក់​ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ ចំណែក​អ្នក​ជិះ​ពីក្រោយ​ នឹង​ភាគី​ខាង​សង់​កូរ៉េ​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​រថយន្ត​ គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ស​ង្រ្គោះភ្លាមៗ​។​

​ចំណែក​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ ជំនាញ​ធ្វើការ​វាស់​វេ​ង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ធា​នគរបាល​ខណ្ឌ​ ឬ​ស្សី​កែវ​ ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

ចុចអានអត្ថបទ៖ មន្ត្រីជាន់ខ្ពស់​ចិន​អះអាង​ថា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ កម្ពុជា​-​ចិន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *