ម៉ៅ សំអឿន ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រំ ពុំទាន់មានការផ្លាស់ប្តូរមុខតំណែងនៅឡើយទេ

ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីច្រកអន្រតជាតិព្រំ ខេត្តប៉ៃលិនប្រាប់ឱ្យដឹងថា លោក ម៉ៅ សំអឿន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានដកនិងផ្លាស់ប្តូរមុខតំណែងក្រោយពីមានការចុះផ្សាយព័ត៌មានក្នុងស្រុកផ្ទុះភាពមិនមិនប្រក្រតីនៃទំនិញគេចពន្ធខុសច្បាប់ដែលឈ្មួញនាំពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិព្រំគេចពន្ធខុសច្បាប់ បង្កឱ្យខាតបង់ប្រាក់ចំណូលពន្ធរបស់រដ្ឋ ។

ពាកព័ន្ធនឹងការផ្លាស់ប្តូរលោក ម៉ៅ សំអឿន ប្រធាន ការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ លោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករ ខេត្តប៉ៃលិន បានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ដោយច្រានចោលថា លោក ម៉ៅ សំអឿន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ ពុំទាន់មានការផ្លាស់ប្តូរមុខតំណែងនៅឡើយនោះទេ គ្រាន់តែថ្នាក់លើហៅទៅបំភ្លឺនិងសាកសួរកិច្ចការងារមួយចំនួន មានរយៈពេល៣ទៅ៤ថ្ងៃមកហើយ មិនទាន់ត្រឡប់មកបំពេញភារកិច្ចវិញនៅឡើយនោះទេ ដោយប្រគល់តួនាទីឱ្យអនុប្រធាន១រូប ដឹកនាំបំពេញកិច្ចការងារបណ្តោះអាសន្នរងចាំថ្នាក់ លើសម្រេចយ៉ាងណាលោកក៏មិនទាន់ដឹងច្បាស់ដែរ ។

បច្ចុប្បន្នថ្នាក់លើបានដាក់ លោក សេង សារឿន មកចុះបំពេញកិច្ចការងារដើម្បីមកត្រួតពិនិត្យនិងពង្រឹងទៅលើការងារប្រមូលពន្ធនៅច្រកអន្តរជាតិព្រំ ។ លោកប្រាប់ទៀតថា ថ្នាក់លើកោះហៅលោក ម៉ៅ សំអឿន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ មិនក្រៅហៅពីឱ្យបំភ្លឺនៃការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនោះទេ ។ ប៉ុន្តែលោកប្រាប់ទៀតថា ការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកនោះថាមានភាពមិនប្រក្រតីទំនិញគេចពន្ធតាមច្រកអន្តរជាតិព្រំមិនត្រឹមត្រូវតាមការចុះផ្សាយទាំងស្រុងនោះទេ។

សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយមានឈ្មួញធំៗ២ទៅ៣នាក់រកស៊ីដឹកទំនិញគេចពន្ធនាំពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រំ ដូចជាប្រេងសាំ ទំនិញចាប់ហួយ នាំចូលរថយន្តកាត់ត ជាដើមនោះ ។ ភាពមិនប្រក្រតីនៃបញ្ហាទាំងនោះហើយ ដែលគេសង្ស័យមានការឃុបឃិតពីសំណាក់ គយឈរជើងនៅច្រកអន្តរជាតិព្រំ ទើបថ្នាក់លើបានកោះហៅលោក ម៉ៅ សំអឿន ប្រធានការិយាល័យ គយនិងរដ្ឋាករច្រកអន្តរជាតិព្រំទៅបំភ្លឺតែម្តង ។

លោក ម៉ៅ សំអឿន ប្រធានការិយាល័យ គយនិងរដ្ឋាករច្រកអន្តរជាតិព្រំ បានបំភ្លឺនៅរសៀលថ្ងៃទី៨ ខែកក្កដា ថា លោកពិតជាត្រូវបានថ្នាក់លើផ្ទេរភារកិច្ច មករាជធានីភ្នំពេញ ដោយថ្នាក់លើដាក់លោក សេង សារឿន ទៅបំពេញកិច្ចការងារជំនួស ៕ ពាយព្យ

IMG_5169

IMG_5170

Loading...

Leave a Reply

Your email address will not be published. Required fields are marked *