ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Maliza Em ៖ លោកឧត្តមសេនីយ៍ ពិត បញ្ញា ស៊ីទាំងបង ស៊ីទាំងប្អូន (មានវីដេអូឃ្លីប)

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ យោងតាមខ្លឹមសារ នៃការឡាយវីដេអូរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Maliza Em នោះ នាងបានឡាយជេរនូវពាក្យពេចន៍អសុរសពិបាកស្ដាប់មែនទែន ដោយនាងបានបញ្ជាក់ថា លោកម្នាក់នេះស៊ីទាំងបង ស៊ីទាំងប្អូន ពិតជា ថោកទាបខ្លាំងណាស់ តែលោកម្នាក់នេះខំធ្វើចរិតថ្លៃថ្នូរឲ្យគេមើលមកថាខ្លួនថ្លៃថ្នូរ ។ នាងថាកន្លងមកនាងសង្ស័យរឿងនេះយូរដែរមកហើយ តែនាងគិតថា វាមិនអាចទៅរួចទេ ទើបនាងចេះតែធ្វើធម្មតាៗទៅ ។ប៉ុន្ដែយោងតាមអាកប្បកិរិយានិងពាក្យសម្ដីរបស់អ្នកទាំងពីរគឺប្អូនស្រីបង្កើតរបស់នាងនិងប្ដីរបស់នាងចេះតែធ្វើឲ្យនាងសង្ស័យជាបន្តបន្ទាប់ ដូចជាមានពេលខ្លះប្អូនស្រីនាងភ្លាត់មាត់ហៅ បុរសជាបងថ្លៃថាជាប្ដីជាដើម ។

លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចនគរបាលរាជធានីភ្នំពេញ ត្រូវបានស្ត្រីម្នាក់ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Maliza Em បានឡាយវិដេអូ រិះគន់លោកថា បានមានទំនាក់ទំនងស្នេហាជាមួយនាង គឺជាប្ដីប្រពន្ធនិងគ្នាទៅហើយ តែលោកឆ្លៀតមានទំនាក់ទំនង ស្នេហាលួចលាក់ជាមួយប្អូនថ្លៃរបស់ខ្លួនឯងទៀត ក៏ត្រូវបាននាងតាមទាន់នៅសណ្ឋាគារមួយកន្លែង បន្ទាប់ពីនាងមានការសង្ស័យ និងតាមដានជាយូរមកហើយនោះ ក្រោយពីតាមដានដឹងច្បាស់ ទើបនាងសម្រេចថតវីដេអូឡាយជេរត្មាសតិះដៀល លោកស្នងការរងនូវពាក្យពេចន៍ អសុរសជាច្រើនមើលទៅពិបាកស្ដាប់ផងដែរ ។

នាងបន្ដទៀតថាប្អូនស្រីរបស់នាងជាមនុស្សដើរលេងយប់ច្រើនណាស់ មានសង្សារក៏ច្រើនដែរមិនដែលជាប់លាប់នោះទេ មិនគួណាប្ដីរបស់នាងទៅប្រឡូកប្រឡាក់ជាមួយនាងបែបនេះសោះ ។ នាងថា មិនចង់យកប្អូននាងមកនៅផ្ទះជាមួយទេ តែដោយសារនាងអាណិតប្អូនទើបយកមឲ្យនៅជាមួយ មិនគួមានរឿងអីចឹងកើតឡើងមកលើនាងឡើយ។

ដោយឡែកពាក់ព័ន្ធការចោទប្រកាន់របស់ស្ត្រីខាងលើនេះ លោក ពិត បញ្ញា ស្នងការរងទទួលផ្នែកប្រឆាំងបទល្មើស សេដ្ឋកិច្ចនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា មិនមានរឿងដូចស្រ្តីខាងលើនេះឡាយក្នុងវីដេអូរបស់ម្ចាស់គណនីឈ្មោះ Maliza Em នោះទេ ហើយម្នាក់នោះ ក៏មិនមែនជាប្រពន្ធលោកដែរ គ្រាន់តែជាស្រីកំណាន់ ហើយលោកបានលែងលះនាងដាច់ស្រាច់ហើយដែរ ។

លោក ពិត បញ្ញា បន្តថា រវាងលោកនិងម្ចាស់គណនីឈ្មោះ Maliza Em ដែលជេររិះគន់គាត់នោះ ក៏មិនមែនជា

ប្ដីប្រពន្ធអីដែរ គ្រាន់តែជាស្រីកំណាន់ប៉ុណ្ណោះ ប៉ុន្ដែកាលពីអំឡុងខែមករា ឆ្នាំ២០២០ ដោយសារការរស់នៅមិនចុះសម្រុងគ្នាលោកបានលែងលះជាមួយនាងចប់សព្វគ្រប់រួចរាល់ទៅហើយ មានទាំងមេធាវីដឹងលឺថែមទៀតផង ។ ចំពោះពាក្យចោទប្រកាន់លោកថាលួចលាក់ស៊ីចុកទាំងបងទាំងប្អូននោះ មិនមែនជាការពិតទេ លោកថានាងនិយាយដើម្បីចង់ឲ្យមានការចាប់អារម្មណ៍ពីមហាជនតែប៉ុណ្ណោះ ។

លោកស្នងការរងបន្តទៀតថា ចំពោះករណីនេះបើនាងបញ្ចប់ហើយក៏បញ្ចប់ទៅ លោកក៏មិនចង់មានរឿងឆ្លងឆ្លើយគ្នាតាមហ្វេសប៊ុកនាំវែងឆ្ងាយនោះដែរ ប៉ុន្ដែបើនាងនៅតែបន្ដរឿងនេះទៀត លោកនឹងប្រើសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ក្នុងនាមលោកជាមន្ដ្រីនគរបាលយុត្តិធម៌មួយរូប ។

គួរំលឹកថាកន្លងមក មហាជនមើលឃើញថាអ្នករកស៊ីតាមអនឡាញភាគច្រើនបង្កើតរឿងប្លែកៗ ឲ្យមហាជនចាប់ អារម្មណ៍ជាច្រើនទោះបីរឿងរ៉ាវក្នុងគ្រួសារមិនត្រូវនិយាយចេញមកក៏ពួកគេហ៊ាននិយាយចេញមកដែរ ជាពិសេសពាក់ព័ន្ធរឿងរ៉ាវបែកបាក់លែងលះជាដើមពួកគេតែងបង្ហោះនិងឡាយអត់មានសំចៃមាត់ឡើយ ជួនកាលមិនបានប៉ុន្មានផងក៏ត្រូវរូវគ្នាវិញក្រឡឹម ។

ប៉ុន្ដែចំពោះរឿងក្នុងគ្រួសាររបស់ម្ចាស់អាខោនឈ្មោះ Maliza Em នេះ គេនៅមិនទាន់ដឹងថាជាការពិតឬក៏ជា ការបង្កើតឡើងដើម្បីចង់ទាញយកការចាប់អារម្មណ៍ពីមហាជន ដូចការលើកឡើងរបស់លោក ពិតបញ្ញានិយាយឬយ៉ាងណានោះទេ? ៕

Loading...