ម្ចាស់ដីឡូត៍មួយកន្លែងយកអាចម៍ដីលុបប្រឡាយផ្លូវទឹកដែលជាគម្រោងមន្ទីរអភិវឌ្ឍជនបទខេត្តរតនគិរី

ខេត្តរតនគិរី÷ លោក រូត សារុំ ម្ចាស់ទីតាំងបម្រុងពុះដីឡូតិ៍លក់ត្រង់ចំណុចអង់តែន៣ដើម មានប្រសាសន៍ថា បើមានលុយហើយមិនចាំបាច់ធ្វើតាមច្បាប់ក៏បានដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតឺន ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី និងអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៨ ខណះចូលទៅភូមិតឺន បានហួសចិត្តទៅនឹងម្ចាស់ដីឡូតិ៍ឈ្មោះ រូត សារុំ ដែលបានជួលគ្រឿងចក្រនិងទិញអាចម៍ដីជាច្រើនឡាន មកចាក់លុបប្រឡាយបង្ហូរទឹក និងបណ្ដោះទឹកភ្លៀងដើម្បីកុំឲ្យខូចផ្លូវថ្នល់ នៅតាមបណ្ដោយផ្លូវថ្នល់របស់មន្ទីរអភិវឌ្ឍន៍និងជនបទខេត្តរតនគីរី ត្រង់ចំណុចចាប់ពីផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ភូមិតឺន ឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី និងឈូសឆាយពង្រាយពង្រាបដីបម្រុងកាត់ឡូត៍លក់របស់ខ្លួនដោយពុំធ្វើតាមច្បាប់ឬក៏សុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធអ្វីសោះឡើយ។

លោក សេក ហៃ អភិបាលនៃគណៈអភិបាលស្រុកកូនមុំ បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា លោកមិនបានដឹងរឿងនេះនៅឡើយទេ
លោកនឹងឲ្យមេឃុំនិងប៉ូលីសប៉ុស្តិ៍តាអងទៅត្រួតពិនិត្យមើលសិន។

សូមបញ្ជាក់ផងដែរថានៅពេលដែលមេឃុំនិងប៉ូលីសប៉ុស្តិ៍ទៅដល់បានត្រឹមតែឈរមើលនិងណែនាំឲ្យម្ចាស់ដីឡូត៍ឈ្មោះ រូត សារុំទៅរត់ការច្បាប់តែប៉ុណ្ណោះ
ពុំបានហាមឃាត់ការចាក់លុបនិងឈូសលុបប្រឡាយបង្ហូរបណ្ដោះទឹកភ្លៀងនោះទេ គឺទុកឲ្យសកម្មភាពនេះនៅដដែល
តាមមើលប្រហែលជាលោកមេឃុំនិងប៉ូលីសប៉ុស្តិ៍តាអងខ្លាចបារមីរបស់លោករូត សារុំ នេះហើយ បានជាលោកមិនហ៊ានឃាត់គ្រឿងចក្រនិងសកម្មភាពទាំងអស់នេះ៕

Loading...