ម្ចាស់ផ្ទះលក់សាំងហ្គាស់ សង្ស័យបើកកុងតាក់គប់ឆ្លងចរន្តភ្លើងទុស្សេឆេះផ្ទះអ្នកជិតខាង

ខេត្តបាត់ដំបង៖ ផ្ទះអាជីវកម្មលក់សាំងនិងហ្គាស់ ស្ថិតនៅចំណុចភូមិរតនៈសង្កាត់រតនៈក្រុងបាត់ដំបងមួយកន្លែង សង្ស័យម្ចាស់ផ្ទះបើកកុងតាក់គប់ឆ្លងចរន្តភ្លើងទុស្សេឆេះ។ បង្កករភា្ញក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចម្រុះរបស់អាជា្ញធរ រួមទាំងលោកអភិបាលក្រុងបាត់ដំបងចេញទៅជួយធ្វើអន្តរាគមន៍ ពន្លត់ភា្លមៗកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី១៥ធ្នូ២០១៥នេះ ។
តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ករណីគ្រោះអគ្គិភ័យនោះគឺផ្តើមឆេះចេញពីផ្ទះកណ្តាល មានទំហំ៤គុណ២០ម៉ែត្រ សង់ពីឈើនិងដំបូលជញ្ជាំងសង្ក័សី ដែលមានម្ចាស់ឈ្មោះឡូន ប៊ុនឈន អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះស៊ុន ឌៀង អាយុ៤៩ឆ្នាំ។ បើកអាជីវកម្មលក់គ្រឿងទេស អ៊ុតសក់និងលក់សាំងបញ្ចូលហ្គាស់ ។ ចំណែកម្ចាស់ផ្ទះខាងត្បូងមានទំហំ៥,៥គុណ២០ម៉ែត្រ សង់ពីឈើប្រក់សង្ក័សីនិងជញ្ជាំងសង្ក័សីឈ្មោះស៊ុន កុសល់ អាយុ៣៥ឆ្នាំ ជាសមាជិកគណបក្សសង្រ្គោះជាតិ១ខ្នងនិងជាក្រុមប្រឹក្សាក្រុងបាត់ដំបង ។ ម្ចាស់ផ្ទះខាងជើងមានទំហំ៥គុណ២០ម៉ែត្រ សង់ពីឈើប្រក់សង្ក័សីនិងជញ្ជាំងថ្មនិងសង្ក័សី ត្រូវបានឆេះរងការខូចខាតស្ទើទាំងស្រុង នៅសល់តែគ្រោងឆ្អឹង មានម្ចាស់ឈ្មោះធូ ប៊ុនធឿន អាយុ៥២ឆ្នាំ ម្ចាស់មិននៅ ។ ចំពោះការខូចខាតក្នុងហេតុការណ៏គ្រោះអគ្គីភ័យនោះ គេមិនទាន់ដឹងថាសរុបជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយនោះទេ ។
ករណីគ្រោះអគ្គីភ័យខាងលើនេះ ជាជំហ៊ានដំបូងអ្នកជិតខាងនិងសមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ដោយសារអ្នកលក់នំបញ្ចុក ឈ្មោះឡាភេទស្រី អាយុ៣៨ឆ្នាំ រែកនំបញ្ជុកមកលក់មានចង្ក្រានភ្លើងអង្គុយនៅក្បែរដបសាំង ។ ហើយខណពេលម្ចាស់ផ្ទះបើកសាំងលក់ ក៏បណ្តាលឱ្យឆាបឆេះបង្កគ្រោះអគ្គីភ័យតែម្តង។ ប៉ុន្តែស្រ្តីអ្នកលក់នំបញ្ចុកបានអះអាងអោយសមត្ថកិច្ចដឹងថា ការឆេះនោះគឺបង្កឡើងដោយសាតែម្ចាស់ផ្ទះ បើកគប់់ភ្លើង ពេលនោះអំពូលម៉ែត្រនៅខាងមុខផ្ទះឆេះផ្ទុះចេញជាអណ្តាតភ្លើង រួមផ្សំនិងដបសាំងកំប៉ុងហ្គាស់នៅក្បែរនោះ ក៏ឆេះសន្ធោរសន្ធៅតែម្តងទៅ ។ ស្របពេលហេតុការណ៏នោះ ខ្លួនអ្នកលក់នំបញ្ចុកឃើញម្ចាស់ផ្ទះឈ្មោះស៊ុនឌៀង សន្លប់ ក៏បានគ្រាចេញពីកន្លែងកើតហេតុដោយទុកចោលអំរែកនំបញ្ចុកនៅទីនោះ ។ ស្រ្តីឈ្មោះស៊ុន ឌៀងជាមា្ចស់ផ្ទះ ក្រោយពីដឹងខ្លួនងើបពីសន្លប់អះអាងប្រាប់សមត្ថកិច្ចថា ខណដែលខ្លួនបើកគប់់ភ្លើងពេលនោះអំពូលម៉ែត្រឆេះ ក៏មានភ្លើងឆេះតែម្តងមិនពាក់់ព័ន្ធអ្នកលក់នំបញ្ចុកទេ ។
ក្នុងករណីគ្រោះអគ្គីភ័យនោះ ត្រូវបានកម្លាំងក្រុមនគរបាលនិងកម្លាំងចម្រុះរបស់អាជ្ញាធរ ចុះជួយធ្វើអន្តរាគមន៏ពន្លត់ដោយមិនអោយឆេះរាលដាលដល់ផ្ទេះក្បែរៗនោះទៀតឡើយ ។ ហើយលោកសៀងឯមវូនស្ហី អភិបាលក្រុងបាត់់ដំបង ក៏បានចុះទៅពិនិត្យកន្លែងកើតហេតុនិងសាកសួរព័ត៌មានពិតផងដែរ.។ ប្រជាពរដ្ឋអ្នករស់នៅជុំវិញកន្លែងកើតហេតុ សំណូមពរអោយខាងអាជ្ញារធរមានសមត្ថកិច្ច ពិនិត្យមើលរថយន្តដែលមានផ្ទុកដឹកអីវ៉ាន់ខ្ពស់ៗ ខា្លចបណ្តាលអោយទាក់ខ្សែភ្លើងបង្កគ្រោះអគ្គីភ័យ និងសំណូមពឱ្យជួយពិនិត្យមើលអ្នកលក់សាំងដបផងដែរ កុំឱ្យយកមកផ្ទុកនៅផ្ទះច្រើនប៊ីដុងពេក ៕

2015_12_15_05_15_33

2015_12_15_05_15_33_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *