ម្ចាស់ផ្ទះស្រវឹងស្រា ដុតផ្ទះខ្លួនឯង ផ្អើលឡានទឹកមកពន្លត់ទាំងកណ្តាលថ្ងៃត្រង់

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងរថយន្តទឹកកាលពីវេលាម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ធ្នូ នេះ នៅតាមបណ្តោយផ្លូវ២៦BT ស្ថិតក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមសមត្ថកិច្ច ករណីអគ្គិភ័យនេះ គឺបណ្តាលមកពីម្ចាស់ផ្ទះដែលមានឈ្មោះ ចាប ម៉ាលី អាយុ៦៥ឆ្នាំ ជាអ្នកដុតដោយខ្លួនឯង ព្រោះតែស្រវឹងស្រា និងមានជំងឺសរសៃប្រាសាទផង។
ក្រោយពីឆាបឆេះភ្លាម រថយន្តពន្លត់អគ្គិភ័យបានចេញទៅជួយបាញ់អន្តរាគមន៍ រហូតដល់ម៉ោងប្រមាណ១រសៀល ទើបអគ្គិភ័យបានរលត់ទៅវិញ ដោយប្រើរថយន្តទឹកអស់ចំនួន៣គ្រឿង។
ក្រោយពន្លត់រួច ម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចហៅមកធ្វើការសួរនាំ ដើម្បីរៀបចំកំណត់ហេតុ៕

12_05_2015_01_43_58AvvisG1jCDzlb0h1tgj5bfZw80dDnSrkR6aXaWEjR

Loading...

Leave a Reply

Your email address will not be published. Required fields are marked *