ម្ចាស់ផ្ទះ​ចាក់សោរ​ផ្ទះ​ចោល​ទៅ​លក់​អីវ៉ាន់​នៅ​ផ្សារចោរ​គាស់​ បង្អួច​ចូ​លួច​អស់​រាប់​ម៉ឺន​ដុល្លារ​

​ខេត្តបាត់ដំបង​៖​ យ៉ាង​ហោច​ណាស់​មាសប្រាក់​គ្រឿងអលង្ការ​មួយ​ចំនួន​ធំ​សរុប​ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដូ​ល្លា​បាន​រង​ការ​បាត់បង់​ ត្រូវ​បាន​ក្រុម​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​គាស់​ចម្រឹង​បង្អួច​ផ្ទះ​ចូល​យក​ទ្រព្យសម្បត្តិ​ទាំង​អស់នោះ​បាន​សម្រេច​ខណៈ​ដែល​ម្ចាស់ផ្ទះ​ចាក់​ចោរ​ផ្ទះ​ចោល​ហើយ​ជាប់​វល់​ចេញ​ទៅ​ធ្វើការ​និង​ប្រកប​មុខរបរ​លក់​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​អន្លង់​វិល​ ។​ ហេតុការណ៍​ត្រូវ​បាន​ម្ចាស់ផ្ទះ​និង​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​កើតឡើង​នៅ​ចន្លោះ​ វេលា​ម៉ោង​ ០៦​និង​៣០​នាទី​ព្រឹក​ ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ ចំនុច​ក្រុម​ទី​១៥​ ភូមិ​អន្លង់​វិល​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​

​បើ​តាម​ប្រភព​ពី​នគរបាល​ស្រុក​សង្កែ​ប្រាប់​ឱ្យ​ដឹង​ថា​មុន​ពេល​កើត​ហ​តុ​ម្ចាស់ផ្ទះ​មានឈ្មោះ​ ស៊ុ​យ​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​ ៦៥​ឆ្នាំ​រួម​និង​ប្រពន្ធ​កូន​បាន​នាំ​គ្នា​ចាក​ចេញពីផ្ទះ​ទៅ​ធ​ការ​និង​ប្រកប​មុខរបរ​រៀងៗ​ខ្លួន​ដោយ​ចាក់សោរ​ផ្ទះ​ចោល​។​លុះ​បន្ទាប់​មក​ម្ចាស់ផ្ទះ​ត្រឡប់​ពី​ធ្វើការ​រងារ​និង​ប្រកប​មុខរបរ​នៅ​ផ្សារ​រួច​មក​ស្រាប់តែ​ឃើញ​បង្អួច​ផ្ទះ​ផ្នែក​ចំហៀង​ បាន​របើក​ ម្ចាស់ផ្ទះ​ឃើញ​បែប​នោះ​ក៏​មានការ​សង្ស័យ​ចាក់សោរ​ផ្ទះ​ចូល​ទៅ​មើល​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​បង្អួច​រង​ការ​គាស់​របើក​ចម្រឹង​ផ្ទះ​ហើយ​ទូ​ដាក់​ទ្រព្យសម្បត្តិ​ក៏​រង​ការ​គាស់​ទម្លុះទម្លាយ​រើ​កកាយ​យក​មាសប្រាក់​គ្រឿងអលង្ការ​នៅ​ក្នុង​នោះ​ទាំងអស់​។​

​ជុំវិញ​នៃ​អំពើ​លួច​ខាងលើ​បើ​តាម​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា​ ចោរ​អាច​មាន​គ្នា​២​ទៅ​៣​នាក់​ ចូល​ធ្វើ​សកម្មភាព​ដោយ​ឡើង​ផ្លោះ​របង​ផ្ទះ​ ផ្នែក​ខាង​មុខ​គ្រា​ដែល​នៅ​ជុំវិញ​កន្លែង​កើ​ហេតុ​មាន​ភាព​ស្ងាត់ជ្រងំ​ អ្នក​ភូមិ​ជិត​ខាងគេ​ជាប់រវល់​ចេញ​ធ្វើ​ការងារ​ប្រកប​មុខរបរ​ដូច​គ្នា​ផង​ដែរ​។​ទ្រព្យសម្បត្តិ​គ្រឿង​អ​ល​ង្ក​ការ​ដែល​បាត់បង់​ទៅ​រួម​មាន​ ចិញ្ចៀន​ប្លា​ទី​ន​ដាំ​ពេជ្រ​ ៤​វង់​តំលៃ​ ៣៥00​ដុល្លា​ ចិញ្ចៀន​ប្លា​ទី​ន​ ៤​វង់​ តំលៃ​ ២១០​ដុល្លា​ខ្សែរ​ដៃ​ប្លា​ទី​ន​ដាំ​ត្បួ​ង​ ៣​ខ្សែរ​ តំលៃ​ ២៥៥០​ដុល្លា​ ក្រវិល​ប្លា​ទី​ន​ ២​គូរ​ តំលៃ​៨០​ដុល្លា​ ចិញ្ចៀនមាស​ ១​វង់​ តំលៃ​ ២២៥​ដុល្លា​ កងដៃ​ប្លា​ទី​ន​ ១​កង​ មិនដឹង​តំលៃ​ខ្សែរ​ដៃ​មាស​ ១​ខ្សែរ​ តំលៃ​ ៤៥០​ដុល្លា​ ខ្សែ​ក​ប្លា​ទី​ន​ ១​ខ្សែ​ មិនដឹង​តំលៃ​ ។​ ករណី​អំពើ​ប្លន់​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើប​អ​ង្គេ​ត​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត​ដើម្បី​កំណត់​មុខសញ្ញា​ហើយ​ឈាន​រក​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕​ ពាយព្យ​

IMG_5018

IMG_5016

IMG_5010

IMG_5007

IMG_5020

Loading...

Leave a Reply

Your email address will not be published. Required fields are marked *