ម្ចាស់ផ្ទះ​រង​គ្រោះ​ពី​ភ្លើង​ឆេះ​ទទួល​បាន​អំណោយ​

​ ​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​ ម្ចាស់ផ្ទះ​រង​គ្រោះ​ពី​ភ្លើង​ឆេះ​ផ្ទះ​ដែល​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ខ្ទេច​អស់​នៅ​ស្រុក​មង្គល​បូ​រី​កាលពី​កន្លង​ទៅ​ថ្មី​នេះៗ​បាន​ទទួល​ ការ​យកចិត្ត​ ទុកដាក់​ពី​លោក​ មេបញ្ជាការ​កង​រាជ​ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ដោយ​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​រួម​និង​ ថវិកា​មួយ​ចំនួន​យក​ទៅ​ប្រគល់​ឱ្យ​ម្ចាស់ផ្ទះ​រង​គ្រោះ​គ្រា​ដែល​ពួក​គាត់​កំពុង​តែ​រង​គ្រោះ​ជួប​នូវ​ទុក្ខ​លំបាក​បាត់បង់​ទីជម្រក​និង​ព្រ​ទ្យ​សម្បត្តិ​។​

​ពិធី​ប្រគល់​ងំ​ណោ​យ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​តា​អ៊ិ​ន​២​ ឃុំ​ស្រះ​រាំង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ លោក​វរសេនីយ៍ឯក​ ស៊ុន​ សម្បត្តិ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ​ និង​ជា​តំណាង​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ឱ​ បូ​រិ​ន្ទ​ មេបញ្ជាការ​ក​រាជ​អា​ វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ​ ។​ក្នុង​ឱកាស​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ អាជ្ញាធរ​ ស្រុក​មង្គលបុរី​ និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​នាក់​ផង​ដែរ​។​ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ​ សួង​ ទី​ អាយុ​៧៧​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ហួត​ ឡាំ​ អាយុ​៧៤​ឆ្នាំ​ ។​

​លោក​វរសេនីយ៍ឯក​ ស៊ុន​ សម្បត្តិ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​ មាន​ជ័យ​បាន​មាន​ប្រសា​ន៍​ថា​៖​បន្ទាប់​ពី​ទទួល​ដំណឹង​ពី​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំពោះ​ប្រជា​ ពលរដ្ឋ​រង់​គ្រោះ​រយ​ចម​ក​ភ្លាម​ លោក​ឧត្តមសេនីយ៍ត្រី​ ឱ​ បូ​រិ​ន្ទ​ មេបញ្ជាការ​ក​រាជ​អា​ វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ​ ដោយ​លោក​ជាប់រវល់​មិន​បាន​អញ្ជើញ​មក​ ក៏​បាន​ចាត់​ ឱ្យ​លោក​ដឹកនាំ​ សហការី​ នាំ​សហការី​នៅ​ថ្ងៃនេះ​ ដើម្បី​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់​ ប្រគល់​ជូន​ទៅ​ដល់​ លោកយាយ​លោកតា​ដែល​ជា​ម្ចាស់ផ្ទះ​រង់​គ្រោះ​។​ដើម្បី​ជួយ​ ដោះ​ទុក្ខ​ លំបាក​មួយ​ចំនួន​គ្រា​ដែល​ម្ចាស់ផ្ទះ​រង​គ្រោះ​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ចំពោះ​មុខ​បាត់បង់​ទី​ ជម្រក​និង​ខ្វះ​ស្បៀង​។​

​លោក​មេបញ្ជាការ​រង​បាន​បន្ត​ទៀត​ថា​៖​ក្នុង​នាម​លោក​ឧត្តមសេនីយ៍ត្រី​ ឱ​ បូ​រិ​ន្ទ​ មេ​បញ្ជា​ កា​រក​រាជ​អា​ វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ​លោក​ សូម​ចូលរួម​សោកស្តាយ​ជាមួយ​និង​លោក​ យាយ​ លោកតា​ម្ចាស់ផ្ទះ​រង​គ្រោះ​រួម​និង​សាច់ញាតិ​នូវ​ការ​បាត់បង់​ទីជម្រក​និង​ទ្រព្យសម្បត្តិ​ ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​។​តម​ក​លោក​ក៏​បាន​ប្រគល់​អំណោយ​ជូន​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ​នូវ​អង្ក​ចំនួន​៣​កា​រ៉ុ​ង​ស្មើ​និង​១០០​គីឡូក្រាម​ថវិកា​២​លាន​៦​សែន​រៀល​ ទឹកស៊ីអ៊ីវ​១​យ៉ួ​ ទឹកត្រី​១​យ៉ួ​ មី​២​កេះ​ ត្រីខ​២០​កំប៉ុង​ មុង​១​ ភួយ​ ១​ ក្រ​ម៉ា​ ១​និង​គ្រឿង​របស់របរ​មួយ​ចំនួន​ទៀត​ ផង​ដែរ​។​

​គួរ​រំលឹក​ថា​៖​កាលពី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នៅ​ភូមិ​តា​អ៊ិ​ន​២​ ឃុំ​ស្រះ​រាំង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ មាន​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​គឺ​បណ្តាល​ឱ្យ​ផ្ទះ​១​ខ្នង​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​និង​ជញ្ជាំង​ស្លឹក​ទំហំ​៩​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ត្រូវ​បាន​ភ្លើង​ ឆាបឆេះ​អស់ទាំង​ស្រុង​ខណៈ​ម្ចាស់ផ្ទះ​បិទទ្វា​ចោល​នាំ​គ្នា​យក​ចង្ហាន់​ទៅ​វត្ត​ចំ​ថ្ងៃសីល​។​ អគ្គិភ័យ​កើតឡើង​គឺ​បង្ក​ដោយ​ភ្លើងចង្ក្រាន​ដែល​ម្ចាស់ផ្ទះ​ដាំបាយ​មិន​បាន​ពន្លត់ភ្លើង​អស់​ ហេតុការណ៍​ណោះ​ ក៏​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​នោះ​ឡើយ​៕
IMG_0401

​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *