ម្ចាស់រោងសិប្បកម្ម ត្រូវភ្លើងឆេះអស់ទាមទាឲ្យក្រុមហ៊ុន CRD ទទួលខុសត្រូវ

ខេត្តរតនគិរី ៖ម្ចាស់រោងសិប្បកម្ម២នាក់ប្ដីប្រពន្ធ ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ សុំជួយអន្តរាគមន៍ បន្ទាប់ពីរោងសិប្បកម្មរបស់ពួកគាត់ត្រូវបានភ្លើងឆេះអស់គ្មានសល់ ដោយសារក្រុមហ៊ុន CRD ដុតចំការរបស់ខ្លួន រាលដាល់មកឆេះដល់រោងសិប្បកម្ម របសគាត់ ។

តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដាក់ជូនលោកអភិបាលស្រុកអូរជុំបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០កន្លងទៅ វេលាម៉ោង ៣.៣០នាទីរសៀល ក្រុមហ៊ុន CRD បានដុតចំការ ដោយមិនបានជូនដំណឹងដល់អ្នកជិតខាង បណ្ដាលឲ្យឆេះរោងសិប្បកម្មរបស់ពួកខ្ញុំ នាំឲ្យខូចខាតទ្រព្យសម្បត្តិ ដូចជារថយន្តម៉ាក TUNDRA (ធុនរ៉ា)១គ្រឿង .គោយន្តកែច្នៃ១គ្រឿង .រថយន្តលើកឈើ១គ្រឿង .ម៉ាស៊ីន៣០គ្រឿង .ទ្វារ បង្អួច និងរោងចក្រប្រហែលជា ៤.០០០ម៉ែត្រការ៉េ គិតជាចំនួនទឹកប្រាក់អស់ ប្រមាណជាង ៥០ម៉ឺនដុល្លារ ។

ពាក់ព័ន្ធករណីខាងលើដែរ លោក ធូ ឃឿ អភិបាលស្រុកអូរជុំបានឲ្យដឹងថា ពាក្យបណ្ដឹងរបស់ជនរងគ្រោះ លោកបានទទួលហើយ។ លោកក៏បានអញ្ជើញខាងគាគីក្រុមហ៊ុន CRD ចូលមកបំភ្លឺរួចហើយដែរ។ ប៉ុន្តែគាគីក្រុមហ៊ុន បានអះអាងថា ភ្លើងដែលនេះឆេះគឺមកពីទីឆ្ងាយ ពួកខ្លួនមិនបានដឹងទេ ។ ចំពោះការសម្របសម្រួលណាមួយនោះពួកគេមិនមានភារៈកិច្ចទទួលខុសត្រូវនោះឡើយ ។ ហើយគេមានកម្មករនៅជិតៗនោះសម្រាប់ការពារភ្លើងឆេះចំការកៅស៊ូរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ។ បើសិនជាមានការរៀបចំស្នើសុំអន្តរាគមន៍របស់ជនរងគ្រោះ ប្ដឹងទៅតុលាការយ៉ាងណានោះ ទៅតាមភាគីរងគ្រោះនោះទៅ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ខាងស្រុកមានភារៈកិច្ចបានត្រឹមធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្រុកក៏បានស្នើសុំខាងក្រុមហ៊ុនមកបំភ្លឺហើយ។ដូច្នេះស្រុកនឹងជូនដំណឹងទៅភាគីរងគ្រោះដើម្បីឲ្យពួកគាត់រៀបចំពាក្យបណ្ដឹងទៅតុលាការចុះ ៕

Loading...