ម្ចាស់លីអូទទួលបានយុត្តិធម៌ហើយ

ខេត្តកណ្ដាល៖ បុរសម្នាក់ លួចអីមិនលួច លួចខោលីអូ មនុស្សស្រី ធ្លាប់ជាប់ពន្ធនាគារ ចំនួន២ដង បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ និង ជនសង្ស័យ ឈ្មោះ ឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ ។

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និង រកឃើញវត្ថុតាងមួយចំនួន ដូចជា ខោ លីអូមនុស្សស្រី និង ស្បែកជើងមួយគូរ ។

នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូរ និង ខោលីអូស្រី ពណ៌ស្វាយមួយ ។

ពេលនោះក៏ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោឡោឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី អោយចុះមកឃាត់់ខ្លួនតែម្តង ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់បាន២ដងរួចមកហើយ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២ដង ក្នុងករណីអំពើលួច ជាប់គុករយៈពេល១ឆ្នាំកន្លះ ៕

Loading...