ម្ចាស់​សា​ឡង់​បូម​ខ្សាច់​ម្នាក់​ សង្ស័យ​ស្រ​វឹង​ស្រារ​អឹល​ជើង​ធ្លាក់​ទឹក​លង់​ស្លាប់​

ភ្នំពេញ ៖ ម្ចាស់សាឡង់បូមខ្សាច់ម្នាក់បានរអិលជើងធ្លាក់ពីលើសាឡង់លង់ទឹកស្លាប់ខណៈរូបគេស្រវឹងស្រាហើយដើរ ​ជាន់ទុយោរអិលជើងដួល​បោ​ក​ ក្បាលធ្លាក់ចូលក្នុងទឹកបាត់លុះព្រឹកឡើងទើបគេរាវរកឃើញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោ​ង១១យប់ថ្ងៃទី៨ខែតុលា​ឆ្នាំ២​០១​៥នៅចំ​ ណុចច្រាំងទន្លេមេគង្គមុខវត្តគៀនឃ្លាំង ភូមិគៀនឃ្លាំង សង្កាត់ ខណ្ឌជ្រោយចង្វារ ។  ជនរងគ្រោះ​ឈ្មោះស៊ុន​ ពិសិដ្ឋ ភេទប្រុសអាយុ២៧​ឆ្នាំ​ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

បើតាមយោងតាមសម្តីក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលនៅក្នុងហេតុការណ៍នោះ​និយាយថា នៅមុនពេលកើតហេតុពួកគេទាំង២នាក់​បាន​នាំ​គ្នា​​ ផឹកសីុរហូតស្រវឹងទាំងអស់គ្នារួចនាំគ្នាមកដេកចាំសាឡង់ ខណះកម្មកបានសម្រាក់ការងារទៅលេងស្រុកកំណើតនៅរដូវបុណ្យភ្ជុំបិណ្ឌអស់។
ប្រភពដដែរបន្តថា ខណៈពួកគេឡើងមកដល់លើសាឡង់ជនរងគ្រោះបានដើរជាន់លើទុយោរអិលជើងដួលបោកក្បាលទៅនឹងគែមសាឡង់ រួច​ធ្លា​ក់ចូលក្នុងទឹកលិចបាត់ ភ្លាមៗនោះដែរអ្នករួមដំណើរទៅជាមួយនិងជនរងគ្រោះឃើញក៍បានលោតចុះទៅក្នុងទឹករាវរកតែជាអកុសល រាវរក​មិន​ឃើញសោះ។ ក្រោយពីជនរងគ្រោះលិចបាត់ទៅក្នុងទឹកហើយ រូបគេបានទូរសព្ទ័ប្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះឲ្យជួលទូកខ្មែរឥស្លាម មក​រាវរ​ក​ក្នុងតម្លៃ៧០០ដូល្លារ ដោយមុជរាវតាំងពីម៉ោងកើតហេតុហូតដល់ព្រឹកព្រលឹមទើបរក​ សាកសពឃើញរួចស្រង់យកមកតំកល់ទុកនៅ​វត្តព្រែកតា​គ​ង់ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

2015_10_09_06_32_54 2015_10_09_06_32_54_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *