ម្ចាស់​អុច​ធូប​ចោល ហើយ​ចូលរួម​ដង្ហែ​សព​អ្នកជិតខាង​ភ្លើង​ឆេះ​ផ្ទះ ៣ ខ្នង ២ ល្វែង​ខ្ទេច​

ខេត្តបន្ទាយមានជ័យ​៖ ផ្ទះ​ទំហំ ៣ ខ្នង ២ ល្វែង ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ឆេះ​អស់ទាំង​ស្រុង ដោយ​ភ្លើង​ធូប នា​ថ្ងៃសីល ដែល​ម្ចាស់​អុច​ធូប​រួច ទៅ​ចូលរួម​ដង្ហែ​សព​អ្នកជិតខាង​។ ហេតុការណ៍ ដែល​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ នៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា “​ម្ចាស់ផ្ទះ ឈ្មោះ ភេទ យ៉ឺ​ន ភេទ​ប្រុស អាយុ ៧៤ ឆ្នាំ ប្រពន្ធ​ឈ្មោះ សឹង សូវ អាយុ ៧១ ឆ្នាំ នៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី “​។​

​លោក​អធិការ បាន​បញ្ជាក់ថា “​តាម​ការបំភ្លឺ​ពី​ម្ចាស់ បាន​ឲ្យ​ប្រាប់ថា មុនពេល​កើតហេតុ គាត់​បាន​អុច​ធូប ព្រោះ​ថ្ងៃនេះ ជា​ថ្ងៃសីល ក្រោយពី​អុច​រួច ក៏​នាំគ្នា​ទៅ​ចូលរួម​ដង្ហែ​សព​អ្នកជិតខាង​គ្មាន​មនុស្ស​នៅផ្ទះ​ទេ នៅពេល​កំពុងតែ​ហែសព ស្រាប់តែ​គេ​ប្រាប់ថា ផ្ទះ​របស់គាត់​ត្រូវ​ភ្លើង​ឆាបឆេះ ពេលមកដល់​ភ្លើង​បាន​ឆេះ​សន្ធរ​សន្ធៅ​” ។

​នៅពេល​កើតមាន​អគ្គិភ័យ​នេះ កម្លាំង​នគរបាល​ស្រុក ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ និង​ស្រុក​មង្គល​បូរី រថយន្ត​ដឹក​ទឹក​ធ្វើ​ផ្លូវ​បាននាំគ្នា​ជួយ​អន្តរាគមន៍​ពន្លត់​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ មកជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​តែ​មិនអាច​ទប់ទល់​នឹង​អំណាច​អគ្គីភ័យ​នេះ​បានទេ ព្រោះ​ភ្លើង​ឆាបឆេះ​នេះ រហ័ស​ណាស់ ដែល​បណ្តាល​ឲ្យ​អគ្គិភ័យ​ឆាបឆេះ​អស់​រហូតដល់ ៩៥% តែ​ទោះជា​យ៉ាងណា យើង​បាន​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​ឆេះ​រាល​ទៅផ្ទះ​ក្បែរៗ​នោះ​។

​បើតាម​ការរៀបរាប់​ពី​ម្ចាស់ផ្ទះ បាន​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​បាត់បង់​មាន​មាស ៥ តំឡឹង លុយ​អាមេរិក ២.០០០$ លុយ​ខ្មែរ ១ លាន​រៀល លុយ​ថៃ​ចំនួន ៦ ម៉ឺន​ ​បាត​ម៉ូតូ ២ គ្រឿង ហុងដា​ធុន​សេ ១២៥ ស៊េរី​២០១៥ ចំនួន ១ គ្រឿង និង​សេរី​ចាស់ ១ គ្រឿង ទូរទស្សន៍ ២ គ្រឿង និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ទៀត​។

​លោក ស៊ី ឌី បាន​បញ្ជាក់ថា ករណី​អគ្គិភ័យ​នេះ ពុំ​បណ្តាល​ឲ្យ​មាន​នរណារ​ម្នាក់​រងគ្រោះថ្នាក់​នោះទេ គឺ​ខូចខាត​តែ​ផ្ទះ និង​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ ហើយក៏​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ឡើង បណ្តាលមកពី​ការ​ឆ្វេស​ប្រហែស​របស់​ម្ចាស់ផ្ទះ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *